adverise with khmeread 1

ព្រៃផ្សៃណាស់​!!! គ្រាន់តែ​ប្រដៅ​កុំ​ឱ្យប្រើ​គ្រឿងញៀន​ទាញ​ដំបង​វាយ​សម្លាប់​ក្នុង​អង្រឹង​

    កណ្តាល ៖ មាន​ករណី​ឃាតកម្ម​កើតឡើង​កាលពី​ថ្ងៃទី​៣​ ឈានចូល​ថ្ងៃទី​៤ វិច្ឆិកា ​២០១៦ ម៉ោង​១២​រំលងអធ្រាត្រ​ នៅចំណុច​ភូមិ​ព្រែ​កតា​បែន​ ឃុំព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល​ ​ខេត្តកណ្តាល លុះ​ព្រឹក​ឡើង​ប៉ូលិស​ស្រាវជ្រាវ​រយៈពេល​២​ម៉ោង​ឈានដល់់​ឃាត់ខ្លួន​ឃាតករ​ម្នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស្រ៊ឺ​ន ឌី​ណា ហៅ ខ្នា ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ​ស្លាប់ មាន​របួសស្នាម​មុត​ក្រោម​ភ្នែក​​ខាងស្តាំ​១​កន្លែង​និង​នៅលើ​ក្បាល​ស្នាម​មុត​១​កន្លែង។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ នួន សារី ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​ជាង​ផ្ទះ នៅ​ភូមិ​ឃុំ​កើតហេតុ ​(​ឃាត់ខ្លួន​)​។ ​វត្ថុ​តាង​ចាប់យក កំណាត់ឈើ​១​កំណាត់​ប្រវែង​១,១៣​ម៉ែត្រ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៣​ តុលា ​ឆ្នាំ​២០១៦​ នៅផ្ទះ​ឈ្មោះ គក គីម​ហៀ​ង ​​បានធ្វើ​បុណ្យខួប​៣​ឆ្នាំ​ឱ្យ​ប្តី។ ឯ​ជនរងគ្រោះ​មកជួយ​មើល​ការខុសត្រូវ​ដែរ​ដល់​ម៉ោង​៨​យប់​ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា​ជាមួយ ១.​ឈ្មោះ នឿន សុខ​ណាន ហៅអ៊ូខុង អ្នក​ចាក់ មេក្រូ, ២.​ឈ្មោះ ហឿន ភឿន ភេទប្រុស ​អាយុ​៣៥​ឆ្នាំ​កូនប្រសា​ម្ចាស់ផ្ទះ, ៣.​ឈ្មោះ​ ញឺ​ន ថេ​ង ​ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ប្អូនថ្លៃ​ម្ចាស់ផ្ទះ​ផឹក​រហូតដល់​ម៉ោង​១០​យប់ ក៏​ឈប់​ផឹក បែក​គ្នា​។​

    ឯន​រងគ្រោះ​ចង​អង្រឹង​ដេក​ក្រោម​ជណ្តើរ​ផ្ទះ​ម្ចាស់​បុណ្យ រហូតដល់​ម៉ោង​១២​អធ្រាត្រ​ជនសង្ស័យ​ដោយមាន​ទំនាស់​ពាក្យសំដី​ជាមួយ​ជនរងគ្រោះ បាន​ប្រាប់​ជនរងគ្រោះ​កុំ​ឱ្យប្រើ​ថ្នាំញៀន បែរ​ជាមានគំនិតសម្លាប់ជនរងគ្រោះ។​

    ដោយ​ឃើញ​ឱកាសល្អ ជនសង្ស័យ​បាន​យក​ឈើ​ជ្រុង​ដែល​ទុក​នៅក្រោម​ផ្ទះ​ម្តាយ​ខ្លួន​មក​វាយ​ជនរងគ្រោះ​កំពុង​ដេក​ក្នុង​អង្រឹង​ចំនួន​៤​ដំបង​បណ្តាលឱ្យ​ស្លាប់​ក្នុង​អង្រឹង។​

    ដល់​៥​ភ្លឺ​ថ្ងៃទី​០៤ ​វិច្ឆិកា​២០១៦ ស្រាប់តែ​ឃើញ​ឈាម​ហូរ​ក្រោម​អង្រឹង​ជនរងគ្រោះ។ ម្ចាស់ផ្ទះ​រាយការណ៍​ប្រាប់​លោកនាយ​ប៉ុស្តិ៍​ព្រះ​ប្រសប់ លោកនាយ​ប៉ុស្តិ៍​រាយ​ការបន្ត​ទៅ​លោក​អធិការ អធិការ​បញ្ជា ឱ្យ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យឃើញ​មាន​ស្នាមរបួស​លើ​ជនរងគ្រោះ​ឃើញថា​ជា​ករណី​ឃាតកម្ម។ ​ក្រោយពី​ស្រាវ​ជ្រា​អស់​រយៈពេល​២​ម៉ោង​សមត្ថកិច្ច​ឈានទៅ​ឃាត់ខ្លួន​ជនល្មើស​បាន​បន្ត​អនុវត្ត​នីតិវិធី៕

adverise with khmeread

មតិយោបល់