adverise with khmeread 160114163940 indonesia jakarta blast 0114 starbucks exlarge 169

Update: ក្រុម ISIS អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​ក្រុង​ហ្សា​ការ​តា​

​    ​ជន​វាយប្រហារ​នៅ​កណ្តាលថ្ងៃត្រង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​កណ្តាល​ក្រុង​ហ្សា​ការ​តា​ដ៏​មមាញឹក ដោយបាន​សម្លាប់​មនុស្ស ៧ នាក់ (​ស៊ីវិល ២​នាក់ និង​ភេរវជន ៥ នាក់​) និង​បណ្តាលឱ្យ​របួស ១៩ នាក់​ឥឡូវ​បាន​បង្កើន​ការប្រុងប្រយ័ត្ន​កាន់តែខ្លាំង​ជាថ្មី​ចំពោះ​ករណី​ភេរវកម្ម ដែល​លើក​នេះ​គឺ​កើតឡើង​ក្នុងប្រទេស​សម្បូរ​ជនជាតិ​មូស្លីម​បំផុត​លើ​ពិភពលោក​តែម្តង​។ 

​    ​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS បានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវការ ដែល​បង្ហោះ​តាម​អន​ឡាញ​ដោយ​អង្គការ​ភេរវកម្ម​មួយ​នេះ​។ មេ​ប៉ូលិស​ក្រុង​ហ្សា​ការ​តា​លោក Tito Karnavian មុននេះ​ក៏បាន​បន្ទោស​ក្រុម​ភេរវកម្ម​មាន​មូលដ្ឋាន​នៅ​ស៊ី​រី​នេះ​ផងដែរ និង​បាន​ចាប់ខ្លួន​ភេរវជន​ម្នាក់​ឈ្មោះថា Bahrun Naim ដែល​និយាយថា​រូបគេ​រៀបចំ​គម្រោង​វាយប្រហារ​នេះ​ដើម្បី​បញ្ជាក់​អះអាងថា​រូបគេ​ស្ថិតក្នុង​ចំណោម​បុគ្គល​សំខាន់​ផ្សេងទៀត ដែល​ប្រជែង​គ្នា​ដឹកនាំ ISIS នៅ​អាស៊ីអាគ្នេយ៍​។ 

​    ​គួរ​បញ្ជាក់ថា ទិន្នន័យ​ពី​វេ​ប​សាយ​ដេលី​មែ​ល​ដែល​ផ្សាយ​ល្ងាច​មិញ​នេះ​បាន​បង្ហាញថា​មនុស្ស ១២ នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​នេះ តែ​ទិន្នន័យ​ផ្លូវការ​ពី​វេ​ប​សាយ CNN បញ្ជាក់ថា មនុស្ស​តែ ៧ នាក់​ប៉ុណ្ណោះ​បាន​ស្លាប់​ក្នុង​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម​នេះ​៕  

adverise with khmeread
ប្រភព៖ CNN

មតិយោបល់