adverise with khmeread Unnamed

ឃាត់​ជនសង្ស័យ​ ៦​ នាក់​ទិញ​ថ្នាំញៀន​ទៅប្រើ​រួមគ្នា​

    ភ្នំពេញ ៖ ជនសង្ស័យ ​៦​ នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​កែវ​ចិន្ដា ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន។​

    ប៉ូលិស​និយាយថា ខណៈដែល​ក្រុម​ជនសង្ស័យ​ទាំងនេះ មកពី​ទិញ​ថ្នាំញៀន ហើយ​ធ្វើដំណើរ​ដោយ​ជិះ​ម៉ូតូ ​៣​ គ្រឿង ឆ្លងកាត់​គោលដៅ​ដែល​សមត្ថកិច្ច​ឈរជើង យាមល្បាត​ដើម្បី​រក្សា​សន្តិសុខ ក្នុងភូមិ​សាស្ត្រ​ក៏​ប្រទះឃើញ មានការ​សង្ស័យ​ក៏ឃាត់​ធ្វើការ​ត្រួតពិនិត្យ ជា​បន្តបន្ទាប់​ស្រាប់តែ​រកឃើញ​ថ្នាំញៀន​ជា​ម៉ា​ទឹកកក ចំនួន​ ៣ ​កញ្ចប់ ដែល​បក្ខពួក​បាន​លាក់ទុក​ក្នុង​បំណង​យកទៅ​សេព​ជាមួយគ្នា ទើប​ឈានដល់​ការបង្ក្រាប​តែម្ដង។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ដែល​ត្រូវ ឃាត់ខ្លួន​ទី​១-​ឈ្មោះ ​ទូច រចនា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខ របរ​ជាងសំណង់ និង​ទី​២-​ឈ្មោះ ថន វិឆ័យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ដី ជនសង្ស័យ​ទាំង​២​នាក់ ស្នាក់នៅ​ភូមិ​ព្រែក​លួង ឃុំ​ព្រែក​លួង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី​៣-​ឈ្មោះ វ៉ាន ច​ន្ធា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកណ្ដាល និង​ទី​៤-​ឈ្មោះ យ៉​ន ពិស​ដ្ឋ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ពាន ឃុំរ​ការ​កោង ស្រុក​មុខកំពូល ខេត្តកណ្ដាល ទី​៥-​ឈ្មោះ​ស ន រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ និង​ទី​៦-​ឈ្មោះ លាប ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ ជនសង្ស័យ​ទាំង​២​នាក់​ស្នាក់នៅ​ការដ្ឋាន​សំណង់​មួយកន្លែង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​បាន​ដកហូត​មធ្យោបាយ​ធ្វើដំណើរ​មាន​ម៉ូតូ​៣​គ្រឿង ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​និង​ថ្នាំញៀន​ជា​ម៉ា​ទឹកកក ចំនួន​៣​កញ្ចប់ រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់