adverise with khmeread Untitled 1

ក្តីសង្ឃឹម​មាន​ខ្ពស់​! អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល​កំពុង​អភិវឌ្ឍ​ថ្នាំ​ថ្មី​មួយ ដែល​អាច​ព្យាបាល​ហ៊ី​វ និង អេដស៍ ជាសះស្បើយ​ទាំងស្រុង​

    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល​បាន​កំពុង​អភិវឌ្ឍ​ផលិត​ថ្នាំ​ដែល​ពួកគេ​សង្ឃឹមថា អាច​ព្យាបាល​វីរុស​ហ៊ី​វ និង​ជំងឺអេដស៍​ជា​ដាច់​តែម្តង​។​

​    ​យោងតាម​សារព័ត៌មាន Times of Israel បានឱ្យដឹងថា ក្រុម​អ្នកស្រាវជ្រាវ​នៅ​ប្រទេស​អ៊ីស្រាអែល​បាន​រកឃើញ​ប្រូតេអ៊ីន​មួយ​ដែល​ពួកគេ​អះអាងថា អាច​កាត់បន្ថយ​មេរោគ​នៅក្នុង​ខ្លួន​អ្នក​ជំ​ងឹ​ដែល​បាន​ឆ្លង​រោគ​ដល់​ទៅ ៩៧ ភាគរយ​ត្រឹមតែ ៨ ថ្ងៃ​ប៉ុណ្ណោះ​។​

​    ​ការរកឃើញ​នេះ​ផ្តល់​ក្តីសង្ឃឹម​ដល់​អ្នក​ដែល​កើត​ជំងឺអេដស៍ ដែល​បានសម្លាប់​ជីវិត​មនុស្ស​ជាង ១ លាន​នាក់​ជុំវិញ​ពិភពលោក​កាលពី​ឆ្នាំ ២០១៥​។​

​    ​វីរុស​ហ៊ី​វ​វាយប្រហារ​ប្រភេទ​កោសិកា​ឈាមស​ដែល​ត្រូវបាន​ស្គាល់​ថា CD4 ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​រាងកាយ​ដើម្បី​ការពារ​ពី​ជំងឺ​ផ្តាសាយ​ជាដើម​។​

​    ​មេរោគ​នេះ​ប្រើប្រាស់​ម៉ាស៊ីន​ខាងក្នុង​នៃ​កោសិកា​ទាំងនេះ​ដើម្បី​គ្រប់គ្រង​វា ហើយ​បង្កើត​ខ្លួន​វា​ជាច្រើន ដោយ​បំផ្លាញ CD4 នៅក្នុង​ដំណើរការ​ពង្រីក​ខ្លួន​។​

​    ​នៅពេល កោសិកា CD4 របស់​អ្នកជំងឺ​ធ្លាក់​មកក្រោម ២០០ ក្នុង​មួយ​មិ​លី្ល​ម៉ែត្រគូប​នៃ​ឈាម អ្នកជំងឺ​ត្រូវបាន​ចាត់ទុកថា បាន​វិវឌ្ឍន៍​ទៅរក​ជំងឺអេដស៍​។​

​    ​ថ្នាំ​ថ្មី​នេះ​ត្រូវបាន​ដាក់ចូល​ទៅក្នុង​បំពង់​ធ្វើតេស្ត​ដោយ​រួមមាន​ឈាម​របស់​អ្នក​ជំងឺអេដស៍​ចំនួន ១០ រូប ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Hebrew University ក្នុង​ទីក្រុង Jerusalem​។​

​    ​គ្រឿងផ្សំ​សកម្ម ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ហៅថា Gammora បាន​បង្កឱ្យមាន​ការចម្លង DNA របស់​មេរោគ​នេះ​មួយចំនួន​ដើម្បី​ចូលទៅក្នុង​កោសិកា​ឆ្លង​មេរោគ CD4 មួយ​។ នេះ​នឹង​បង្ក​ឱ្យ​កោសិកា​ឈាមស​ដែល​ខូច​បំផ្លាញ​ខ្លួន​វា​ចោល​ទាំងស្រុង ជាហេតុ​ធ្វើឱ្យ​កោសិកា​ឈាមស​ដែល​ឆ្លង​ហ៊ី​វ​មិនអាច​ពង្រាយ​មេរោគ​ឱ្យ​ឆ្លង​រាលដាល​បានឡើយ​។​

​    ​ការធ្វើ​តេស្ត​ដោយ​ប្រើ Gammora នឹង​បន្ត​ចំពេល​មាន​ក្តី​សង្ឃឹមថា ក្នុងពេល​ឆាប់​នេះ​វា​នឹង​សម្លាប់​កោសិកា​ដែល​ឆ្លង ហ៊ី​វ ១០០ ភាគរយ​។​

​    ​នាពេល​បច្ចុប្បន្ន មេរោគ​ហ៊ី​វ​កំពុង​ត្រូវបាន​ព្យាបាល​ដោយ​ការ​លេបថ្នាំ​ជាប្រចាំ​ដែល​វា​ជួប​ទប់ស្កាត់​ការ​រាលដាល​មេរោគ ប៉ុន្តែ​ថ្នាំ​នេះ​មិន​ព្យាបាល​ដាច់​នោះទេ​។​

​    ​លោក Abraham Loyter ដែល​បាន​ជួយ​អភិវឌ្ឍ​ថ្នាំ​នេះ បាន​ប្រាប់​ប៉ុស្តិ៍ Channel 2 នៅ​ប្រទេស​អ៊ីស្រាអែល​ថា "​ជាមួយ​វិធីសាស្ត្រ​របស់​យើង យើង​បាន​បំផ្លាញ​កោសិកា​នេះ ដូច្នេះ​គ្មាន​ឱកាស​ណា​ដែលថា វី​រ៉ុ​ស​នេះ​នឹង​ងើបឡើង​នៅ​ថ្ងៃ​ណាមួយ​ឡើយ​។ ដោយសារ​គ្មាន​កោសិកា​ឆ្លង​ហ៊ី​វ​នេះហើយ ទើប​គ្មាន​កោសិកា​ដែល​ផ្ទុកមេរោគ​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់