adverise with khmeread 3a04ee2c00000578 3903172 image a 26 1478209300367

បុរស​ជប៉ុន​បណ្តើរ​ក្រពើ​ដើរលេង​តាមផ្លូវ ផ្អើល​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​

    ​មនុស្ស​ភាគច្រើន​ជ្រើស​រើសយក​ឆ្មា ឬ​ឆ្កែ​ធ្វើជា​សត្វ​ចិញ្ចឹម​របស់​ពួកគេ​។ ប៉ុន្ដែ​បុរស​ជប៉ុន​រូបនេះ​វិញ​ធ្វើ​រឿង​ខុសគេ​ដោយ​ចិញ្ចឹម​ក្រពើ​ពូជ​អាមេរិក​ខាងត្បូង​ប្រវែង ២ ម៉ែត្រ និង​ទម្ងន់ ៤៦ គីឡូក្រាម​ទៅវិញ​។​

​    ​លោក Nobumitsu Murabayashi វ័យ ៦៥ ឆ្នាំ ជារឿយៗ​ត្រូវបាន​គេ​ឃើញ​បណ្ដើរ​ក្រពើ​តាម​ដងផ្លូវ​នៅ​សង្កាត់ Kure ក្នុង​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន​។​

​    ​ក្រពើ​យក្ស​ស្លូតបូត​នេះ​រស់នៅ​ជាមួយនឹង​លោក Murabayashi និង​ប្រពន្ធ​របស់គាត់​ក្នុងផ្ទះ ជា​កន្លែង​ដែល​វា​ដើរហើរ​ដោយ​សេរី​។ អ្វីដែល​អស្ចារ្យ​គឺថា គាត់​បាន​ទិញ​ក្រពើ​នេះ​ចិញ្ចឹម​ដូច​សត្វ​ចិញ្ចឹម​កាល​វា​នៅ​តូច អស់​រយៈពេល ៣៤ ឆ្នាំទៅ​ហើយពី​កន្លែង​ធ្វើ​ពិធីបុណ្យ​សត្វ​ដ៏​កម្រ​មួយ​។​

​    ​គាត់​ទទួលបាន​សិទ្ធិ​ឱ្យ​ចិញ្ចឹម​វា​និង​បណ្ដើរ​វា​នៅក្នុង​ទីក្រុង​ដោយ​រដ្ឋាភិបាល​ផងដែរ ហើយ​គាត់​បាន​ហៅ​វា​នៅផ្ទះ​ថា Cainman​។​

​    ​គាត់​បាន​និយាយថា "​ខ្ញុំ​មិនដែល​គិតថា ក្រពើ​នេះ​នឹង​លូត​ធំធាត់​បែបនេះ​ទេ​។ វា​មាន​អាយុ ៣៤ ឆ្នាំ​ហើយ ចាប់តាំងពី​ខ្ញុំ​មាន​វា​មក​។ ខ្ញុំ​ព្យាយាម​ទាក់ទង​វា​តាមរយៈ​កាយវិការ ក៏ដូចជា​ដុសធ្មេញ​ឱ្យ​វា​ផងដែរ​"​។​

​    ​ទំនាក់ទំនង​ដ៏​ចម្លែក​នេះ ដោយ​ការចិញ្ចឹម​ធ្វើជា​សត្វ​ចិញ្ចឹម​ក្នុងផ្ទះ ដុសធ្មេញ និង​បណ្ដើរ​តាម​ដង​សារ​ធារ​ណៈ នាំឱ្យមាន​ការបង្ហាញ​ខ្លួន​ក្នុង​ទូរទស្សន៍​ក្នុងស្រុក ហើយ​បានធ្វើឱ្យ​វា​ក្លាយជា​តារា​ល្បី​មួយរូប​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់