39f6f06400000578 0 image a 6 1478158694671

ប្រធាន​ក្លឹប​អ្នកមាន​បុណ្យ Barcelona និយាយថា​កំពុង​ចរចា​បន្ត​កុងត្រា​ថ្មី​ជាមួយ Suarez ចំពេល​លេច​ឮថា Man U បោះ​កញ្ចប់​លុយ ១៣៥ លាន​ផោន​សំញែង​យក​កីឡាករ​រូបនេះ​

    ​អ្នកមាន​បុណ្យ Barcelona បាន​បើ​កិច្ច​ច​ចារ​កុងត្រា​ថ្មី​ជាមួយនឹង Luis Suarez និង​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ថា​ខ្សែប្រយុទ្ធ​រូបនេះ នឹង​ចុះហត្ថលេខា​នៅលើ​កិច្ចសន្យា​ថ្មី ទោះបីជា​មានការ​ពិភាក្សា​ជាមួយនឹង​ការផ្ទេរ​តម្លៃ​ខ្លួន​កំណត់ត្រា​ពិភពលោក​ផ្សេងទៀត​ជាមួយនឹង​បិសាច​ក្រហម Manchester United ក៏ដោយ​។​

​    ​យោងតាម​សេចក្តីរាយការណ៍​កាលពី​សប្តាហ៍​មុន​បាន​បញ្ជាក់ថា Jose Mourinho មាន​ឆន្ទៈ​ក្នុងការ​ចំណាយ​ប្រាក់​ចំនួន ១៣៥​លាន​ផោន ដើម្បី​នាំយក​អតីត​តារាបាល់ទាត់​របស់​ហង្ស​ក្រហម Liverpool ទៅក្នុង​ទឹកដី Old Trafford បន្ទាប់ពី​បាន​ជួប​រឿង​ដ៏​ខកចិត្ត​ជាមួយនឹង​កង្វះ​ខាត​នៃ​គ្រាប់​បាល់​របស់​ក្រុម​របស់គាត់​។​

​    ​ប៉ុន្តែ​ប្រធាន​ក្លឹប​យក្ស​ជនជាតិ​កាតា​ឡាន​លោក Jose Luis Bartomeu បាន​បង្ហើប​ឱ្យដឹងថា ក្លឹប​កំពុង​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ពិភាក្សា​ជាមួយនឹង​តំណាង​របស់ Suarez ជុំវិញ​ការបន្ត​កុងត្រា​របស់គាត់ ដែល​នឹងមាន​សុពលភាព​រហូតដល់រ​ដូ​វ​ក្តៅ​ឆ្នាំ ២០១៩៕

មតិយោបល់