adverise with khmeread 14963454 1166322680121272 119718012 o

ស្គាល់​អត្តសញ្ញាណ​ស​ពបុ​រស​ដែលត្រូវ​ឃាតករសម្លាប់ទម្លាក់ចោល​នៅ​ខេត្តកំពត​ហើយ (មានវីដេអូ)

    កំពត ៖ សព​បុរសរងគ្រោះ​ម្នាក់​ដែល​ឃាតករ​បាន​យកទៅ​ទម្លាក់ចោល​នៅ​ខេត្តកំពត​ឡូ​វ​ស្គាល់​អត្តសញ្ញាណ​ហើយ គាត់​ជា​អ្នករត់​តាក់ស៊ី ពី​កំពត​-​ភ្នំពេញ ត្រូវ​ពួកចោរ​ប្លន់​សម្លាប់​យក​រថយន្ដ​។​

    សមត្ថ​កិ​ច្ចបានឱ្យដឹងថា ជ​នង​គ្រោះ​ឈ្មោះ ឃឹម នី ហៅ​លក អាយុ​២៨​ឆ្នាំ មុខរបរ​ជា​អ្នករត់​តាក់ស៊ី​ពី​កំពត​-​ភ្នំពេញ រស់នៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត​។ ​សម្ភារៈ​ដែល​បាត់បង់ គឺ​រថយន្ដ​ម៉ាក Camry (ហើម)​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-9811​។​

    ឪពុកម្ដាយ​របស់​សាកសព បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កូន​របស់គាត់​រត់​តាក់ស៊ី​រាល់ថ្ងៃ។ ​ប៉ុន្ដែ​២-៣​ថ្ងៃមុន ជនរងគ្រោះ​ទូរស័ព្ទ​ប្រាប់ថា មកដល់​កំពត​វិញ និង​ដឹក​ម៉ូយ​ទៅ​ភ្នំពេញ​វិញ (​ថ្ងៃ​តែមួយ​)​។ លុះ​ចេញ​ទៅវិញ គឺ​បាត់​មិនឃើញ​ចូល​ផ្ទះ​ទេ ហើយ​ទូរស័ព្ទ​តេ​ចូល​តែ​មិន​លើក។​

    ពួកគាត់​បន្តថា ដោយ​គាត់ (​ឪពុកម្ដាយ​) ស្មានតែ​ជនរងគ្រោះ ទៅ​ជួប​អតីត​ប្រពន្ធ​ដែល​លែងលះគ្នា​ជាង​១​ឆ្នាំ​ហើយ នៅឯ​ខេត្តព្រៃវែង ទើប​ពួកគាត់​មិន​ចាប់អារម្មណ៍។ ​លុះ​ព្រឹក​មិញ​នេះ​ទើប​ដឹងថា ចោរ​សម្លាប់​កូន​គាត់​ប្លន់​យក​ឡាន​មួយគ្រឿង។​

    គួររំលឹកថា មាន​ករណី​យក​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​យកមក​ទម្លាក់ចោល​នៅ​ចំណុច​ស្ពាន​អូរ​ក្រសារ ស្ថិតក្នុង​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​៤​ វិច្ឆិកា​នេះ។​

    ប៉ូលិស​និយាយថា សព​ត្រូវបាន​រុំ​កៅ​ប្លា​ស្ទិ​ក រុំបង់ និង​រុំ​ភួយ​មួយ​ជាន់​ទៀត ហើយ​​ស្ថានភាព​សាកសព​ប៉ូលិស​ពិនិត្យឃើញ​មាន​បាក់ធ្មេញ​លើ​និង​ក្រោម។ ​ក្រៅពីនោះ​ប៉ូលិស​ពុំបាន​ឃើញ​អី​ទៀត​ទេ។ ​សាកសព អាយុ​ប្រហែល ជាង​៣០​ទៅ​៤០​ឆ្នាំ​។​

    ប៉ូលិស​បាន​អំពាវ​ដល់​ពលរដ្ឋ​ដែល​បាត់​សមាជិកគ្រួសារ​សូម​ទំនាក់ទំនង​មក​ប៉ូលិស ដើម្បី​ឈានដល់​ការស្រាវជ្រាវ​ចាប់​ឃាតករ  មក​ផ្តន្ទាទោស​តាមច្បាប់៕​

 

adverise with khmeread

មតិយោបល់