adverise with khmeread Unnamed

បញ្ជូន​ជនជាតិ​អង់គ្លេស​អនាថា​ម្នាក់​ទៅ​ប្រទេស​ដើម​វិញ​

    ភ្នំពេញ ៖ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ជា​ជនអនាថា​ដើរ​ដេក​តាមផ្លូវ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣ ​វិច្ឆិកា​ ឆ្នាំ​២០១៦ នៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​គ្មាន​លិខិតស្នាម​អ្វី​ទាំងអស់។

    ប៉ូលិស​និយាយថា បុរស​អនាថា​រូបនោះ​ឈ្មោះ GREGORY JOHN BURNARD អាយុ​៥៨​ឆ្នាំ គ្មាន​លិខិតឆ្លងដែន បាន​ចូលមក​រស់នៅ​ក្នុងប្រទេស​ក​ម្ពុជា​តាំងពី ​ឆ្នាំ​២០១៣ ​មកម្ល៉េះ។​

    បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ទាក់ទង​ស្ថានទូត​រួចមក គឺ​តាម​សំណើ​របស់​ស្ថានទូត​អង់គ្លេស ប្រចាំ​កម្ពុជា​បាន​សុំឱ្យ​ប៉ូលិស​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បញ្ជូនទៅ​ប្រទេស​ដើម​វិញ៕

adverise with khmeread

មតិយោបល់