adverise with khmeread Handout photo of andre villas boas speaking with reshmin chowdhury at the aspire4sport and the aspir

លោក Andre Villas-Boas ជិត​វិល​ត្រឡប់មក​ពិភព​បាល់ទាត់​វិញ​ហើយ គឺ​មក​ជំនួស​កន្លែង​របស់លោក Sven-Goran Eriksson

    ​លោក Andre Villas-Boas អាច​នឹង​ត្រៀមខ្លួន​ដើម្បី​ត្រឡប់​មកកាន់​តួនាទី​ជា​អ្នកចាត់ការ​ទូទៅ​ម្តងទៀត ដែល​ស្ថិតនៅ​ក្នុងប្រទេស​ចិន​។​

​    ​យោងតាម​វេ​ប​សាយ The Telegraph បានឱ្យដឹងថា អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុ​ហ្គា​ល់ ដែល​ធ្លាប់​ដឹកនាំ​តោ​ខៀវ Chelsea និង​មាន់​ខ្នាយ​មាស Tottenham Hotspur រូបនេះ កំពុង​ត្រៀមខ្លួន​ដើម្បី​ចូល​ជំនួស​តំណែង​លោក Sven-Goran Eriksson ដែលជា​អ្នកចាត់ការ​ទូទៅ​ក្រុម Shanghai SIPG ក្នុង​លី​ក​កំពូល​ចិន Chinese Super League ។​

​    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស​លោក Eriksson ត្រូវបាន​គេ​និ​យា​ថា​ត្រៀមខ្លួន​សម្រាប់​ការបណ្តេញចេញ ក្រោយ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​របស់​លី​ក​កាលពី​ចុង​សប្តាហ៍​មុន​។​

​    ​Shanghai SIPG បានបញ្ចប់​ដំណើរ​ប្រជែង​ពាន​របស់ខ្លួន​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​បី ប៉ុន្តែ​ថ្វី​ត្បិត​ពួកគេ​បាន​ចំណាយ​ប្រាក់​ចំនួន ៥៥​លាន​អឺរ៉ូ​ទៅលើ​តារាបាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ី​ល Hulk និង​ចំណាយ​ប្រាក់​ចំនួន ១៨​លាន​អឺរ៉ូ​ផ្សេងទៀត​ទៅលើ​ខ្សែបម្រើ Elkeson ក៏ដោយ ពួកគេ​នៅតែ​មិនអាច​ព​ន្លឿ​ន​លទ្ធភាព​របស់ខ្លួន​សាជាថ្មី​ម្តងទៀត​ដើម្បី​ប្រជែង​ពាន​ជាមួយនឹង​ម្ចាស់​ជើងឯក Guangzhou Evergrande ដដែល​៕

adverise with khmeread

មតិយោបល់