adverise with khmeread 14959083 1166347836785423 473107544 o

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ដេកស្លាប់​បន្ទប់​ផ្ទះសំណាក់

    ភ្នំពេញ ៖ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវបាន​គេ​ដឹង​ដេកស្លាប់​នៅវេលា​ម៉ោង​៩​ និង​១៥​នាទី​ថ្ងៃ​០២ ​វិច្ឆិកា ​ឆ្នាំ​២០១៦​ កន្លងទៅនេះ នៅ​បន្ទប់​២០៧ ​ផ្ទះសំណាក់​ហូ​ម​ធិ​បថ​ប​ ផ្លូវ​វិមាន​សព ក្រុម​៣ ភូ​​មិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា សព​ឈ្មោះ MARK GRAHAM  ANTONY ភេទ​ប្រុស ឆ្នាំ​កំណើត​០១ ០៤ ១៩៦០​ ជនជាតិ​អង់គ្លេស​កាន់​លិខិតឆ្លងដែន​លេខ 528675033 ​មុខរបរ​ទេសចរណ៍​ស្នាក់​នៅផ្ទះ សំណាក់​ខាងលើ​។​

    ប្រភព​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​បុគ្គលិក​ផ្ទះសំណាក់​ឮសូរ​សំឡេង​បើក​ទូរទស្សន៍​ខ្លាំងៗ​នៅ​បន្ទប់​ជនរងគ្រោះ​ក៏​ប្រាប់​ទៅ​អ្នកគ្រប់គ្រង​ឱ្យទៅ​មើល​និង​គោះទ្វារ​ហៅ​តែ​មិន​ឆ្លើយ​ក៏​យក​កូនសោរ​ចាក់​មើលឃើញ​ដេកស្លាប់​លើ​គ្រែ​។​

    បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​រួច​សន្និដ្ឋានថា ស្លាប់​ដោយ​គាំងបេះដូង​៕

adverise with khmeread

មតិយោបល់