adverise with khmeread Untitled 1

របៀប​ឆែក​មើល​ទូរស័ព្ទ​លេង​អ៊ី​ន​ធឺ​ណេ​ត​ដើរ​យឺត ឬ​លឿន មុនពេល​អ្នកសម្រេចចិត្ត​ទិញ​យកមកប្រើ​!

    ​ផលិតផល Apple មានដូចជា iPhone ឬ iPad បង្កើតឡើង​មាន​រូបរាង​ដូចៗ​គ្នា ប៉ុន្ដែ​មិន​ប្រាកដថា​គ្រឿងក្នុង​របស់​វា​ដូចគ្នា​នោះទេ​។ ដូចជា iPhone 7 និង iPhone 7 Plus ដែលជា​ទូរស័ព្ទ​ស៊េរី​ថ្មី​ចុងក្រោយបង្អស់​ក៏​ដូចគ្នា​ដែរ វា​អាច​នឹង​ខ្លះ​មាន​អ៊ី​ន​ធឺ​ណេ​ត​លឿន និង​ខ្លះទៀត​យឺត​។​

​    ​ប្រសិនបើ​ចង់​តេស្ដ​មើល​ល្បឿន​អ៊ី​ន​ធឺ​ណេ​ត​លឿន​ឬ​យឺត​អាច​សាកល្បង​ឆែក​មើល​តាមរយៈ​វិធី​ខាងក្រោម​នេះ​។​

​    ​១. របៀប​ទី ១ ពិនិត្យមើល​លេខ Model របស់ Processor របស់ iPhone
​    ​អ្នក​ត្រូវ​ប្រា​ដក​ថា iPhone របស់​អ្នក​ប្រើ Processor ប្រភេទ Qualcomm ឬ Intel ។ ប្រសិន​លេខ Model របស់ Processor នោះ​មាន​លេខ A1660 ឬ A1661 មានន័យថា​អ៊ី​ន​ធឺ​ណេ​ត​ដើរ​លឿន ប៉ុន្ដែ​បើ​វា​មាន​លេខ A1778 ឬ 1784 នោះ​មានន័យថា​ទូរស័ព្ទ​មាន​អ៊ី​ន​ធឺ​ណេ​ត​ដើរ​យឺត​។ ដើម្បី​ពិនិត្យ​លេខ​ទាំងនេះ​ត្រូវ​ចូលទៅ​កាន់តែ Setting=> General Setting => About => Legal => Regulatory ។​

​    ​២. របៀបទី ២ ប្រើ​កម្មវិធី Lirum Info Lite ជា​ជំនួយ 
​    ​ប្រសិនបើ​អ្នក​គិតថា​វិធី​ខាងលើ​ស្មុគស្មាញ អ្នក​អាច​ដោ​ន​ឡូត​កម្មវិធី Lirum Info Lite ដោយ​ឥតគិតថ្លៃ​ដើម្បី​ពិនិត្យ​បាន​។ ចុច​ទីនេះ Lirum Info Lite ដើម្បី​ដោ​ន​ឡូត​កម្មវិធី​។​

​    ​ហើយ​លោកអ្នក​គ្រាន់តែ​ធ្វើតាម​រូបភាព​ខាងក្រោម​នេះ​ជាការ​ស្រេច វា​នឹង​បង្ហាញ​លេខ Model របស់ Processor ឱ្យ​អ្នកឃើញ​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ Challenge accepted

មតិយោបល់