adverise with khmeread 1

អាវុធហត្ថខណ្ឌដូនពេញឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ឋ​គ្រឿង​ញៀន

     ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​សហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀន​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ពាក់​ព័​ន្ឋ​ករណី​ជួញដូរ ចែកចាយ​និង​ផ្តល់​ទីតាំង​ដើម្បី​ប្រើប្រាស់​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ម្តុំ​សំណង់​អាធិបតេយ្យ តាម​បណ្តោយ​ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
    មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ផាន់ ធា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​ជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​ថ្នាំ ទី​២-​ឈ្មោះ ផាន់ ណាវី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​និង ទី​៣​ឈ្មោះ យី ធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។​
    មន្ត្រី​បន្តថា មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ គឺ​កម្លាំង​បានធ្វើ​ការតាមដាន និង​ស៊ើបអង្កេត​អស់​រយ​:​ពេល​ជាច្រើន​ថ្ងៃ និង​មានការ​សហការ​រាយការណ៍​ផ្តល់​ព​ត៌​ពី​ប្រជាពលរដ្ឋ ដោយ​ជនសង្ស័យ​ទាំង​៣​នាក់​ជា​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម ។​
    មន្ត្រី​បន្តថា ដោយ​ទទួលបាន​ព័ត៌មាន​ច្បាស់ការ​ហើយ​នោះ ទើប​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ សហការ​ជាមួយ​ជំនាញ​ក្រុង បាន​ចុះមក​ធ្វើការ​ឃាត់ខ្លួន​បានជា​ក់​
​ស្តែង ចំនួន​៣​នាក់ (​ប្រុស​២​នាក់ ស្រី​១​នាក់​) និង​ឆែកឆេរ​រក​ប្រទះឃើញ​វត្ថុតាង​មួយចំនួនធំ​ដូចជា គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) ៤០​កញ្ចក់​តូច និង​មួយកញ្ចប់​ធំ ជញ្ជីង​ថ្លឹង​ថ្នាំញៀន ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន និង​វត្ថុតាង​ជាច្រើន​ទៀតផង​ដែរ ។​
   បន្ទាប់ពី​ធ្វើការ​ឆែរ​ឆេរ​រួចមក​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ បា​នប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សួរនាំ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

adverise with khmeread

មតិយោបល់