adverise with khmeread Untitled 1

ឆ្កែ​ដ៏​ស្មោះត្រង់​មួយ​ក្បាល​នេះ​សង្គ្រោះ​ម្ចាស់​ពី​ជន​ល្មោភកាម​

    ​ស្ត្រី​កូន​បី Jade Logan វ័យ​៣០​ឆ្នាំ និយាយថា គាត់​ត្រូវបាន​សង្គ្រោះ​ពី​ក្រញាំដៃ​របស់​ជន​ល្មោភកាម​ដោយ​សត្វ​ឆ្កែ​ដ៏​ស្មោះត្រង់​របស់គាត់​ដែល​បានធ្វើឱ្យជនដៃដល់​រូបនេះ​ភ័យខ្លាច បន្ទាប់ពី​ព្យាយាម​ចាប់ទាញ​សក់​គាត់​ចូល​ទី​ងងឹត​។​

​    ​Jade Logan ទើបនឹង​ចេញពីផ្ទះ​ម្តាយ​របស់គាត់​បាន​ពីរ​នាទី​នៅពេលនោះ​គាត់​មាន​អារម្មណ៍​ថា មាន​ដៃ​ខ្ទប់មាត់​របស់គាត់ ហើយ​ពេលនោះ​បុរស​ម្នាក់​ព្យាយាម​សម្រាត​ខោ​របស់គាត់​។​

​    ​ស្ត្រី​វ័យ​៣០​ឆ្នាំ​រូបនេះ​មកពី​តំបន់ Co Antrim នៃ​ប្រទេស​អៀរ​ឡង់​ខាងជើង​ព្យាយាម​ស្រែក​ឱ្យ​គេ​ជួយ ប៉ុន្តែ​ត្រូវ​ជន​ចម្លែក​ខ្ទប់មាត់​ជាប់ ហើយ Jade បាន​និយាយថា នាង​ជឿថា គាត់​នឹង​ស្លាប់​។​

​    ​ចំពេល​មានការ​ប្រវាយប្រតប់​គ្នា គាត់​បាន​លែង​ឆ្កែ​របស់គាត់ ហើយ​វា​បានចាប់ផ្តើម​គ្រហឹម​ដាក់​បុរស​ម្នាក់​នោះ មុនពេល​ស្ទុះ​ទៅ​ខាំ​ដៃ​ធ្វើឱ្យ​បុរស​ម្នាក់​នោះ​បង្ខំចិត្ត​រត់គេចខ្លួន​។ 

​    ​Jade បាន​និយាយថា “​ខ្ញុំ​មិនអាច​ក្រឡេក​មើលថា តើ​មាន​អ្វី​កើតឡើង​។ ខ្ញុំ​ពិតជា​ដឹង​ពី​គោលបំណង​របស់គាត់​។ គាត់​ប្រាកដជា​ចង់​រំលោភ​ខ្ញុំ​”​។​

​    ​ដោយ​ស្ថិតក្នុង​សភាព​ភ័យខ្លាច​និង​មិនអាច​មើលមុខ​អ្នក​វាយប្រហារ Lola ជាស​ត្វ្ឆ​ឆ្កែ​របស់ Jade បាន​សង្គ្រោះ​នាង​។ Jade និយាយថា “​គាត់​ខ្ទប់មាត់​របស់ខ្ញុំ​ជាប់ បើទោះបីជា​ខ្ញុំ​ព្យាយាម​ស្រែកឱ្យ​គេ​ជួយ​ក៏ដោយ​។ គាត់​ខ្ទប់​មាត់ជិត​តែម្តង​។ គ្មាន​នរណាម្នាក់​ឮ​ទេ​”៕

adverise with khmeread

មតិយោបល់