adverise with khmeread 14959018 1166381133448760 34275005 o

នាយ​ច​យបង្អួតសង្សារស្អាត ធ្វើឱ្យប្រុសស្អាតស្រុកខ្មែរច្រណែន

    ភ្នំពេញ ៖ តារា​សម្តែងនាយ​ច​យ ត្រូវបានផលិតកម្មមួយ​ទម្លាយ​រូបថត​ជាមួយ​សង្សារ​ស្រស់​ស្អា​តាម​ធ្វើឱ្យ​ក​ម្លោះៗ​មួយចំនួន កើតក្តី​ច្រណែនគ្រប់គ្នា​។​

    បើ​លោកអ្នក​បានឃើញ​សម្រស់​សង្សារនាយ​ច​យ វិញ ម៉ែ​!!! ​ស្អាត​នុះ​ស្អាត​មិនបាច់​ថ្លែង​។ តែនេះ​គ្រាន់​ជា​សង្សារ​ក្នុង​សាច់រឿង​តែប៉ុណ្ណោះ​។​

    ផលិតកម្ម បាដិហារ្យ បានឱ្យដឹងថា ឃើញ​សង្សារ​គាត់​ជា​ស្រី​ស្អាត​យ៉ាងនេះ នាយ​ច​យ​និយាយថា​គាត់​សប្បាយចិត្ត​ខ្លាំងណាស់ទោះ​ត្រឹមតែ​ជា​សង្សារ​ក្នុង​រឿង ​"​លង់​ស្នេ​ហ៌​អ្នកគ្រូ​"​ ក៏ដោយ។ ព្រោះ​ជា​លើកទីមួយ​ហើយ​ដែល​នាយ​បាន​សម្តែង​ជាមួយ​តួ​ស្រី​ស្អាត​យ៉ាង​នេះហើយ​គាត់ចង់ឱ្យ​រឿងនេះ​ក្លាយជា​ការពិត​!!!​។ ចំណែក​តួ​ស្រី​វិញ​គ្មាន​ពាក្យ​តបត​វិញ​ឡើយ​។​

    គួរ​រំលឹក​ផងដែរ​ថា នាយ​ច​យ ត្រូវបាន​មនុស្ស​គ្រប់គ្នា​ស្គាល់ តាំងពី​ធ្វើ​តារា​កំប្លែង​ជាមួយ​ក្រុម​របស់​នាយ​ក្រឹមដែលជាតារាកំប្លែងជើងចាស់មកម្ល៉េះ ហើយ​ពេលនេះ នាយ​បាន​ធំ​ពេញរូបពេញរាង និង​ក្លាយជា​តារា​សម្តែង​ថែម​ទៀតផង មិនត្រឹមតែប៉ុណ្ណោះនាយចយក៏ធ្លាប់បានផ្ដល់បទសំភាសក្នុងកម្មវិធីរបស់ប៉ុស្ដិ៍ទូរទស្សន៍មួយដោយបាននឹកគុណនាយក្រឹមដែលបានជួយឱ្យខ្លួនមានជីវភាពប្រសើរឡើង និងមានឈ្មោះក្នុងវិថីសិល្បៈមួយនេះ៕​

adverise with khmeread

មតិយោបល់