adverise with khmeread 1

Aubameyang ត្រូវក្លឹបខ្លួនឯងបញ្ឈរជើងចោល

​    ​Pierre-Emerick Aubameyang ត្រូវបាន​ផ្អាក​អាជីព​ជា​បណ្តោះអាសន្ន​ដោយ Borussia Dortmund សម្រាប់ "​ហេតុផល​ផ្ទៃក្នុង​" និង​ត្រូវបាន​ដក​ចេញពី​ជំនួប​ដំណើរ​ប្រជែង​ពាន​ក្លឹប​កំពូល​តំបន់​អឺរ៉ុប Champions League ប៉ះ​ជាមួយ Sporting កាលពី​យប់​ថ្ងៃ​ពុធ​កន្លងទៅ​។​

​    ​តារាបាល់ទាត់​វ័យ ២៧​ឆ្នាំ ដែល​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ចេញទៅ​កាន់​អធិរាជ​ស Real Madrid និង​មេឃ​ខៀវ Manchester City រូបនេះ ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​សម្រាប់​ជំនួប Champions League ពេល​ប៉ះ​ជាមួយនឹង​ក្លឹប​មកពី​ព័រ​ទុយ​ហ្គា​ល់ ប៉ុន្តែ​គាត់​មិនត្រូវ​បានបង្ហាញ​ខ្លួន​សូម្បីតែ​ស្ថិតនៅ​ក្នុងនាម​ជា​កីឡាករ​បម្រុង​។​

​    ​លោក Thomas Tuchel អ្នកចាត់ការ​ទូទៅ​ក្រុម Dortmund បាន​ពន្យល់ថា "​នេះ​គឺជា​បញ្ហា​ផ្ទៃក្នុង​"​។​

​    ​នាយក​ប្រតិបត្តិ​ប្រ​ត្តិ​ប​ត្តិ​ក្លឹប​លោក Hans-Joachim Watzke បាន​ទទួលស្គាល់ថា ខ្សែប្រយុទ្ធ​ដែល​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ១០​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ចំនួន ១៣​លើក​ក្នុង​រដូវ​កាល​នេះ​រូបនេះ នឹងត្រូវ​ដាក់​ជា​ជម្រើស​សម្រាប់​ជំនួប​ជាមួយ Hamburg នា​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​។​

​    ​Watzke បាន​ប្រាប់​វេ​ប​សាយ ZDF ថា "​ហេតុផល​បញ្ហា​ផ្ទៃក្នុង គឺជា​រឿង​ពិត​។ ខ្ញុំ​នឹងមិន​និយាយ​អ្វី​ឡើយ​។ ប៉ុន្តែ​រឿង​ល្អ គឺ​គាត់​នឹង​ត្រៀមខ្លួន​សម្រាប់​ជំនួប​ជាមួយ Hamburg​។ គាត់​នឹង​ត្រឡប់មកវិញ​ក្នុង​ក្រុម​ពេល​ប៉ះ​ជាមួយ Hamburg"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់