adverise with khmeread 1

លោក Daniel Passarella: Messi មិនគួរធ្វើជាប្រធានក្រុមជម្រើសជាតិទេ

    ​លោក Daniel Passarella មិន​ជឿជាក់ថា Lionel Messi គឺជា​បុរស​ដ៏​ស័ក្តិសម​ម្នាក់​ក្នុង​ការពាក់​ស្លាក​ជា​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​នោះឡើយ​។​

​    ​Passarella ធ្លាប់បាន​ដឹកនាំ​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​ឆ្ពោះទៅ​កាន់កាប់​តំណែង​ជើងឯក​ពិភពលោក World Cup របស់​ពួកគេ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៧៨ និង​ស្ថិត​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​បាន​លើក​ពាន​នេះ​ម្តងទៀត​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​កនា​រយៈពេល​ប្រាំបី​ឆ្នាំ​បន្ទាប់មកទៀត​នោះ​។​

​    ​ជើង​ខ្លាំង​ប្រចាំ​តំបន់​អាមេរិក​ខាងត្បូង​មួយ​នេះ បានធ្វើ​ដំណើរ​ទៅមុខ​ដោយ​មិន​ស្គាល់​រសជាតិ​លើក​ពាន​អន្តរជាតិ ចាប់តាំងពី​ការលើក​ពាន​កំពូល​ទ្វីបអាមេរិក Copa America  ចុងក្រោយ​ក្នុង​ឆ្នាំ​១៩៩៣ ខណៈដែល Messi បាន​ដឹកនាំ​ក្រុម​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន​បួន​លើក និង​បរាជ័យ​ទាំង​បួន​លើក ដែល​បី​លើក​ក្នុងឱកាស​ទាំងនេះ បាន​កើតឡើង​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ​។​

​    ​Passarella ត្រូវបាន​ចោទសួរ​ទៅលើ​ការសម្រេចចិត្ត​ជ្រើស​ប្រធាន​ក្រុម​ថ្មី ហើយ​គាត់​បាន​អះអាងថា ខ្សែការពារ​កណ្តាល Ramiro Funes Mori គឺ​ប្រសើរ​ជាង​ក្នុង​ការចាប់យក​តំណែង​ប្រធាន​ក្រុម​។​

​    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​បញ្ជាក់ថា "​ការមិន​ផ្តល់​តួនាទី​ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន​ដល់ Messi នឹង​ជួយ​ដក​អំ​រែក​ពី​ស្មា​របស់គាត់​។ ខ្ញុំ​គិតថា​អា​ហ្ស​ង់​ទីន​មាន​អ្នកដឹកនាំ​ដ៏​ល្អឥតខ្ចោះ​ម្នាក់​រួចទៅហើយ ដែល​នោះ​គឺជា Ramiro Funes Mori ។ គាត់​គួរតែ​ជា​ប្រធាន​ក្រុម​។ Messi មិនមាន​គុណសម្បត្តិ​ជា​ប្រធាន​ក្រុម​នោះទេ​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់