adverise with khmeread 1

១៣ឆ្នាំ! Dembele បង្ហាញខ្លួនឱ្យក្រុមបាល់ទាត់អន្តរជាតិស្កុតឡែនជាលើកដំបូង

​    ​កីឡាករ​ក្មេង​ល្អូក Karamoko Dembele បាន​ហក់​ចូលទៅក្នុង​ទំព័រមុខ​នៃ​សារព័ត៌មាន​ក្នុង​តំបន់​អឺរ៉ុប​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មកនេះ ចាប់តាំងពី​គាត់​បានធ្វើការ​បង្ហាញខ្លួន​ជា​លើកដំបូង​សម្រាប់​ឈុត​យុវជន​អាយុ​អាយុ​ក្រោម ២០​ឆ្នាំ​របស់ Celtic ក្នុងនាម​ជា​ក្មេងប្រុស​វ័យ ១៣​ឆ្នាំ​ម្នាក់​។​

​    ​ហើយ​ភាពល្បីល្បាញ​ដែល​កំពុង​រះ​របស់គាត់​នៅតែ​បន្ត​នៅឯ​ល្បឿន​ដ៏​មិនគួរ​ឱ្យ​ជឿ ខណៈដែល​តារាបាល់ទាត់​វ័យក្មេង​រូបនេះ បានធ្វើការ​បង្ហាញខ្លួន​សម្រាប់​ក្រុមបាល់ទាត់​អន្តរជាតិ​ស្កុ​តឡែ​ន​ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​។​

​    ​ក្រុមបាល់ទាត់​អន្តរជាតិ​អាយុ​ក្រោម ១៦​ឆ្នាំ​ស្កុ​តឡែ​ន បាន​ជួប​ជាមួយនឹង​វែ​ល​ក្នុង​ដំណើរ​ប្រជែង​ពាន​បាល់ទាត់​អន្តរជាតិ​យុវជន​អាយុ​ក្រោម ១៦​ឆ្នាំ Victory Shield ហើយ Dembele បាន​ចាក​ចេញពី​កៅអី​បម្រុង​សម្រាប់​រយៈពេល ២៦​នាទីចុងក្រោយ​ក្នុងនាម​ជា​ភ្ញៀវ​ពិសេស​ក្នុងការ​ប្រកួត​បញ្ចប់​លទ្ធផល​ត្រឹម ២-២ ។​

​    ​គាត់​បានបង្ហាញ​ពីស​ម្ថ​ភាព​គ្រប់គ្រង​បាល់​បាន​យ៉ាង​ល្អឥតខ្ចោះ ជាមួយនឹង​ទស្សនៈវិស័យ និង​កម្លាំង​កាយសម្បទា​របស់គាត់​ក៏ត្រូវ​បានបង្ហាញ​ផងដែរ ដែល​គាត់​មើលទៅ​ពិតជា​អាច​សម្រប​ទៅនឹង​ឈុត​យុវជន​ដែលមាន​កម្រិត​ខ្ពស់ជាង​គាត់​ដល់​ទៅ​បី​ឆ្នាំ​បាន​យ៉ាង​ល្អ​។​

​    ​ខាងក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពីស​ម្ថ​ភាព​ទ្រោះៗ​របស់ Dembele ពី​ការប្រកួត​ដែល​ស្កុ​តឡែ​ន​ប៉ះ​ជាមួយនឹង​វែ​ល​!៕

 

adverise with khmeread
ប្រភព៖ Talksport

មតិយោបល់