adverise with khmeread 1

លោក Claudio Ranieri និង Jurgen Klopp ស្ថិតក្នុងចំណោមបេក្ខជនដណ្តើមពានរង្វាន់គ្រូបង្វឹកឆ្នើមរបស់ FIFA

    ​លោក Claudio Ranieri និង Jurgen Klopp បាន​ស្ថិតនៅ​ក្នុងចំណោម​បេក្ខជន​ដទៃទៀត​សម្រាប់​លទ្ធភាព​ទទួល​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ល្អ​ដាច់​គេ Best FIFA Men's Coach ក្នុង​ឆ្នាំ ២០១៦​។​
​    ​
​    ​FIFA បានប្រកាស​បញ្ជី​សម្រាំង​បេ្ខ​ជន​ទាំង ១០​សម្រាប់​ពានរង្វាន់​ដ៏​មាន​សក្តានុពល​មួយ​នេះ ជា​ផ្នែក​មួយ​នៃ​ពានរង្វាន់​បាល់ទាត់​ល្អ​បំផុត​របស់​សហព័ន្ធ FIFA "'The Best FIFA Football Awards" របស់​ពួកគេ​សម្រាប់​ឆ្នាំនេះ ដែល​បាន​បង្កើតឡើង​ក្រោយ​ការបញ្ចប់​នៃ​កិច្ចសហប្រតិបត្ដិការ​រ​បស់​ពួកគេ​ជាមួយនឹង​សហព័ន្ធ​បាល់ទាត់​បារាំង France Football ជុំវិញ​ពានរង្វាន់​កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ពិភពលោក​ប្រចាំឆ្នាំ Ballon d'Or ។​

​    ​Ranieri ត្រូវ​បានតែ​តាំង​ដោយ គណៈកម្មាធិការ​បាល់ទាត់​របស់​សហព័ន្ធ FIFA​បន្ទាប់ពី​បាន​ដឹកនាំ Leicester City ឈ្នះ​ពាន Premier League ជា​ប្រវត្តិសាស្ត្រ ខណៈដែល Pep Guardiola ត្រូវបាន​រួមបញ្ចូល​ផងដែរ បន្ទាប់ពី​ឈ្នះ​ពាន​២ គឺ Bundesliga និង DFB-Pokal ជាមួយនឹង Bayern Munich មុន​ពេលដែល​បានចាប់ផ្តើម​ជាមួយនឹង Manchester City ក្នុង​រដូវ​កាល​នេះ​។​

​    ​Luis Enrique ដែល​បានឈ្នះ​ពានរង្វាន់​អ្នកចាត់ការ​ទូទៅ​ឆ្នើម​ដាច់​គេ​ប្រចាំឆ្នាំ World Coach of the Year ក្នុង​ឆ្នាំ ២០១៥ បាន​ដឹកនាំ Barcelona ឈ្នះ​ពាន​ក្នុងស្រុក​ពីរ និង​ទទួលបាន​ពាន Club World Cup និង Spanish Super Cup កាលពី​រដូវ​កាល​មុន​។​

​    ​Zinedine Zidane ត្រូវបានតែងតាំង បន្ទាប់ពី​បានឈ្នះ Champions League និង UEFA Super Cup ជាមួយនឹង Real Madrid ខណៈដែល Diego Simeone ដែល​បាន​ដឹកនាំ Atletico Madrid បរាជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ក្រោម​ដៃគូ​ប្រជែង​ក្នុង​តំបន់​របស់ខ្លួន ក៏​ជាប់​ក្នុង​បេក្ខជន​ក្នុង​បញ្ជី​មួយ​នេះ​ផងដែរ​។​

​    ​អ្នកចាត់ការ​ទូទៅ ដែល​បាន​បង្ក​ឱ្យ​ការចាប់អារម្មណ៍​ខ្ពស់​នៅឯ Euro 2016 ក៏បាន​ចូលរួម​ផងដែរ​រួមមាន​៖ Fernando Santos ដែល​បាន​ដឹកនាំ​ព័រ​ទុយ​ហ្គា​ល់​លើក​ពាន​, លោក Didier Deschamps ដែល​បាន​ដឹកនាំ​បារាំង​ឆ្ពោះទៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង លោក Chris Coleman ដែល​បាន​ដឹក​ដៃ​វែ​ល​ឆ្ពោះទៅកាន់​វគ្គ​បួន​ក្រុម​ចុងក្រោយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។​

​    ​Jurgen Klopp ត្រូវបាន​ប្រកាស​ឈ្មោះ ទោះបីជា​បាន​បរាជ័យ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ EFL Cup និង Europa League ក៏ដោយ​ជាមួយនឹង Liverpool កាលពី​រដូវ​កាល​មុន ខណៈដែល​អ្នកចាត់ការ​ទូទៅ​របស់ Tottenham លោក Mauricio Pochettino ក៏បាន​បង្ហាញខ្លួន​ក្នុង​បញ្ជី​មួយ​នេះ ក្រោយ​ស្ទើរនឹង​ជោគជ័យ​ក្នុងការ​ដណ្តើមពាន​លី​ក​កាលពី​រដូវ​កាល​មុន​។​

​    ​Unai Emery ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​បន្ទាប់ពី​បាន​ដឹកនាំ Sevilla ឱ្យ​ឈ្នះ Europa League បី​លើក​ជាប់ៗ​គ្នា មុន​ពេលដែល​ចូលរួម​ជាមួយ Paris Saint-Germain ក្នុង​រដូវ​កាល​នេះ ហើយ​អ្នកចាត់ការ Juventus ដែល​ដឹក​នាំឱ្យ​ឈ្នះ​ពាន​ពីរ​ក្នុង​រដូវ​កាល​មុន គឺ​លោក Massimiliano Allegri ស្ថិតនៅក្នុង​ឈ្មោះ​ដែល​ត្រូវ​លុបចោល​ពីររូប​ដ៏​គួរឱ្យភ្ញាក់ផ្អើល រួមជាមួយ​នឹង Juan Antonio Pizzi ដែល​បាន​ផ្តួល​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន Copa America ជាមួយនឹង​ឈី​លី​។​

​    ​បេក្ខជន​សម្រាប់​តំណែង​ប្រជែង​ពាន​អ្នកចាត់ការ​ទូទៅ​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​២០១៦ របស់​សហព័ន្ធ FIFA ៖

Chris Coleman (Wales)
Didier Deschamps (France)
Pep Guardiola (Bayern Munich/Manchester City)
Jurgen Klopp (Liverpool)
Luis Enrique (Barcelona)
Mauricio Pochettino (Tottenham Hotspur)
Claudio Ranieri (Leicester City)
Fernando Santos (Portugal)
Diego Pablo Simeone (Atletico Madrid)
Zinedine Zidane (Real Madrid).

adverise with khmeread
ប្រភព៖ Goal

មតិយោបល់