adverise with khmeread Russia valdimir putin migrant crisis 728441

ពូ​ទីន​និយាយថា សហភាព​អឺរ៉ុប​គ្មាន​អនាគត​ទេ និង​ព្រលះ​រឿង​ដោះស្រាយ​បញ្ហា​ជន​អន្តោ​ស​ប្រវេសន៍​យ៉ាង​ចាស់ដៃ​

​    ​មេដឹកនាំ​ប្រទេស​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ខ្លាំង​ជា​យូរ​មកហើយ​អំពី​វិបត្តិ​ជនភៀសខ្លួន​ដែល​ផ្ទុះឡើង​ក្នុង​សហភាព​អឺរ៉ុប ប៉ុន្ដែ​ឥឡូវ​គាត់​បាន​និយាយ​អំពី​រឿងនេះ​ខ្លាំងៗ​សឹង​មិនគួរ​ជឿ ទាក់ទិន​នឹង​ការដោះស្រាយ​បញ្ហា​ដែល​កើតឡើង​មកទល់ពេលនេះ​ទេ​។​

​    ​គាត់​បានលើកឡើង​ករ​ណី​ក្មេងប្រុស​អាយុ ១០ ត្រូវបាន​រំលោភ​ដោយ​ជនភៀសខ្លួន​អ៊ីរ៉ង់​ម្នា​ក់នៅ​អាង​ហែល​ទឹក​ក្នុង​ទីក្រុង Vienna ប្រទេស​អូទ្រីស​កាលពីពេល​ថ្មីៗ​នេះ​ក្នុងឆ្នាំនេះ​។​

​    ​ជនភៀសខ្លួន​នោះ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ Amir A អាយុ ២០ ឆ្នាំ ដើមឡើយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ ប៉ុន្តែ​ក្រោយមក​តុលាការ​បាន​កាត់​ឱ្យ​រួចខ្លួន​វិញ ព្រោះ​ក្មេងប្រុស​ដែល​រង​ការចាប់រំលោភ​ពុំបាន​និយាយ​បដិសេធ​។​

​    ​ការកាត់ទោស​លើក​ទី​ពីរ​សម្រាប់​ការចាប់រំលោភ​នឹងធ្វើ​ឡើង​នៅ​ឆ្នាំក្រោយ ហើយ​អ្នក​វាយប្រហារ​ត្រូវបាន​គេ​រំពឹងថា​ជាប់ឃុំ​មកទល់ពេលនេះ​។​

​    ​និយាយ​នៅ​ស​ន្និសិទ​កាសែត​មួយអាទិត្យ​នេះ មេដឹកនាំ​រុស្ស៊ី​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​គោលនយោបាយ​ចំពោះ​ការធ្វើ​ចំណាកស្រុក​របស់​អឺរ៉ុប និង​ថា​ឱ្យចំៗ​ដល់​មន្ត្រី​សម្រាប់​បរាជ័យ​ក្នុងការ​ដោះស្រាយ​ករណី​ក្មេងប្រុស​រងគ្រោះ​និង​គ្រួសារ​ក្មេង​នោះ ដែល​បានធ្វើ​ដំណើរ​មកពី​សែ​ប៊ី​ទៅ​អូទ្រីស​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​។​

​    ​លោកពូ​ទីន​និយាយថា "​ក្នុងប្រទេស​សហភាព​អឺរ៉ុប​មួយ ក្មេងប្រុស​ដែល​ត្រូវបាន​រំលោភ​ដោយ​ជនភៀសខ្លួន ហើយ​តុលារ​ការដោះលែង​គាត់​ទៅវិញ​"​។​

​    ​ដោយ​លើក​ករណីនេះ លោកពូ​ទីន​បាន​អះអាងថា ការ​រំលំ​រលាយ​នៃ​តម្លៃ​ប្រពៃណីជាតិ គឺ​ដោយសារ​សង្គម​មួយ​ដែល​មិនអាច​ការពារ​ក្មេង​របស់ខ្លួន​ដើម្បី​មាន​អនាគត​បាន​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់