adverise with khmeread Unnamed %281%29

ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​មួយកន្លែង ដកហូត​ថ្នាំញៀន ៣៤២ ​កញ្ចប់​តូចធំ​, ​ឃាត់​មនុស្ស​ប្រុស​ស្រី ៤ ​នាក់ (​មាន​វីដេអូ​)

    ភ្នំពេញ ​៖ ប៉ូលិស​ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ឬ​ស្សី​កែវ និង​ប្រជា​ការពារ​សង្កាត់​បានធ្វើ​ការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​មួយកន្លែង ដែល​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ កាលពី​វេលា​ម៉ោង ១១​ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ។​

    ប៉ូលិស​បានឱ្យដឹងថា សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង ១ ​ខែ​កន្លះ ទើបតែ​ថ្ងៃនេះ សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក់​ដែល​កំពុងតែ​ដើរ​មកឈរ​លក់​ថ្នាំ​ឱ្យ​ជនសង្ស័យ​ម្នាក់​នៅមុខ​ផ្ទះសំណាក់​យីហោ "​បឹង​កម្សាន្ត​" ដែល​ស្ថិតនៅ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​។​

    ពេលនោះ​សមត្ថកិច្ច​បាន​បន្ត​ទៅធ្វើ​ការឆែកឆេរ​ទីតាំង​ផ្ទះជួល ដែល​នៅក្បែរនោះ ដោយបាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន ៣៣៨ ​កញ្ចប់​តូច ព្រមទាំង​ថ្នាំញៀន ៤ ​កញ្ចប់​ធំ បាន​ដកហូត​ឧបករណ៍ប្រើប្រាស់​មួយចំនួន ប្រដាប់​ច្រក​ដាក់​ថ្នាំញៀន​លក់ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន ១​ គ្រឿង និង​ប្រាក់​មួយចំនួន។​

    ប៉ូលិស​បន្តថា ក្នុង​ប្រតិ​ប​តិ្ត​ការ​នេះ ត្រូវបាន​បញ្ចប់​កាលពី​វេលា​ម៉ោង ៣ ​រសៀល​នេះ​ដកហូត​ថ្នាំញៀន ជាក់ស្តែង ៣៤២ ​កញ្ចប់​តូចធំ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ៤​ នាក់ រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​បន្ត​តាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់