adverise with khmeread 4

បើកម៉ូតូបុកកុងតឺន័ររបួសធ្ងន់២នាក់

    ភ្នំពេញ ៖ ម៉ូតូ​មួយគ្រឿង​ជិះ​បញ្ច្រាស់​ទិសដៅ​ចរាចរណ៍​ហើយ​បាន​ឆ្លងផ្លូវ​ទៅបុក​រថយន្ត​កុងតឺន័រ ដែលមាន​ដឹក​កង់​ច្រវាក់​របស់​គ្រឿងចក្រ​ខួង​និង​បុកគ្រឹះ​បណ្តាល រអិល​រុញ​កង់​ច្រវាកមក​បុក​នឹង​កា​ប៊ិន​រថយន្ត​កំពិត​ខ្ទេច​កៀប​ជាប់ជើង​តៃកុង​និង​បុរស​ជិះ​ម៉ូតូ​របួសធ្ងន់ ។​

    ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់​ថ្ងៃទី ១៤ មករា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ខាងលិច​ផ្លូវ​រថភ្លើង​៥០​មែត្រ មុខរោងចក្រ​ផលិត​ក្រដាសកាតុង ហា​តា ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែលជា​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​មានឈ្មោះ​នូ ហន បើកបរ​ឲ្យ​ក្រុមហ៊ុន​EKL  អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ បាក់ធ្មេញ ឃុំ​រលាំង​ចេក ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ ។​

    ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1D-2197 ជិះ​បញ្ច្រាស់​ទិសដៅ​ចរាចរណ៍​ពីកើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ។​

   ខណៈ​មកដល់​ចំណុចកើតហេតុ ម៉ូតូ បាន​ឡើង​មកលើ​ថ្នល់​បាន​បន្តិច​បម្រុង​ឆ្លងផ្លូវ ក៏មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ក្បាល​ពណ៍​ទឹកប៊ិច​បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​លិចទៅ​កើតល្បឿន​លឿន​ដូចគ្នា បាន​បុក​ចំ​ពីមុខ​គ្នា​ពេញទំហឹង ធ្វើ​ឲ្យ​អ្នកបើករថយន្ត​កុងតឺន័រសម្រេចចិត្ត ជាន់​ហ្វ្រាំង​ទាំង​បង្ខំ ហើយ​ទាំង​ម៉ូតូ​កៀប​នៅ​នឹង​ក្បាល​រថយន្ត ទើប​បណ្តាល​ឲ្យ​កង់​ច្រវាក់របស់​គ្រឿង​ខួង​នឹង​បុកគ្រឹះ ដែល​រថយន្ត​កុងតឺន័​នោះ​ដឹក​ពីក្រោយ​រអិល​មក​បុក​រុញ​កា​ប៊ិន​រថយន្ត​ស្រុញ​កៀប​ជើង​ខាងឆ្វេង​របស់​អ្នកបើក​នៅ​និង​ក្បាល​រថយន្ត តែ​មិន​បាក់​នៅទេ ។​

    ចំណែក​អ្នកជិះ​ម៉ូតូ​វិញ​បាន​ខ្ទាត​ចេញពី​រថយន្ត​ទើប​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត គ្រាន់តែ​រងរបួស​ធ្ងន់​។​ចំណែក​កង់​ច្រវាក់​មួយទៀត​ធ្លាក់​ទៅលើ​ដី​ចិញ្ចើមផ្លូវ​។ ភ្លាមៗនោះ​ប្រជា​ពលរ​ដ្ធ​បាន​សុំ​ជំនួយ​អន្តរាគមន៍ របស់​ក្រុម​សង្គ្រោះបន្ទាន់​របស់​អង្គភាព​៧១១ កងពលតូច​៧០ ដែល​ដឹកនាំ​ដោយផ្ទាល់​ពី​លោក សូ​យ ណា​រិ​ទ្ធ មេបញ្ជាការរង​កងពល​តូច​លេខ៧០ និង​ជា​មេបញ្ជាការ​អង្គភាព​សង្គ្រោះបន្ទាន់​៧១១ បាន​នាំ​កម្លាំង​រួមមាន​រថយន្ត​ស្ទួ​ច ម៉ាស៊ីន​សម្រាប់​កាត់​ដែក និង​រថយន្ត​សាមុយ​រង់ចាំ​ដឹក​ជនរងគ្រោះ ក្រោយពេល​សង្គ្រោះ​ចេញពីកន្លែងកើតហេតុ​។​

    គួរ​បញ្ចា​ក់ថា រថយន្ត​កុងតឺន័រ​ខាងលើ​ដឹក​បំណែក​ផ្នែក​របស់​គ្រឿងចក្រ​ខួង​និង​បុកគ្រឹះ ដែល​ដឹក​មកពី​កំពង់ផែ​ខេត្ត​ព្រះសីហនុ រួម​សរុប​៣​រថយន្ត​កុងតឺន័ ដែល​កុងតឺន័រ​២​ផ្សេងទៀត​មកតាម​ក្រោយ ដើម្បី​យកមក​ដំ​ឡើងជា​ទ្រង់ទ្រាយ​នៅ​ភ្នំពេញ​។​

   ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត ៧១១ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះកុសុម​:​។ ​ចំណែក​រថយន្ត​និង​ម៉ូតូ  សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យមក​វាស់​វេ​ងរ​យកទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំការដោះស្រាយ​តាមច្បាប់​៕​

 

adverise with khmeread

មតិយោបល់