adverise with khmeread Unnamed %283%29

ចែវ​ទូក​ទៅរក​ខ្យង​សម្រាប់​ក្លែមស្រា​...​ដល់​កណ្តាល​បឹង​លិច​ទូក​លង់​ស្លាប់

    កណ្តាល ៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ ​និង​ម្នាក់ទៀត​រួច​ផុតពី​លង់ទឹក​កាលពី​វេលា​ម៉ោង​កនលះ​ល្ងាចថ្ងៃ​ទ‌ី​០៤​ វិ​ច្ឆ​កា​ ២០១៦ នៅ​ចំណុច​បឹង​ស្វា​យ‌​ជ្រំ ភូ​ម‌ិ​ស្វា​យ‌​ជ្រំ​ ឃ‌ុំ​ស្វា​យ‌​ជ្រំ​ ស្រុ​ក‌​ខ្សា​ច‌់​កណ្ដាល ខេ​ត្ត‌​កណ្ដា​ល‌។​

    ប៉ូលិស​និ​យា​ថា ជន​រង​គ្រោះ​ឈ្មោះ ហួ​ត‌ ចាន់​ណាត ភេ​ទ‌​ប្រុស ‌​អា​យ‌ុ​២៨​ឆ្នាំ ​ស​ញ្ជា​ត‌ិ​ខ្មែ​រ‌​មុខរប​រ‌​កសិក​រ‌ ស​ព្វ‌​ថ្ងៃ​នៅ​ភូមិ​.​ឃ‌ុំ​កើ​ត‌​ហេ​ត‌ុ ​(​ស្លា​ប‌់) ​មាន​ប្រពន្ធ​ឈ្មោះ ឯក ចាន់​ថេ​ង អាយុ​២៨​ឆ្នាំ​ ជនជាតិខ្មែរ​មានកូន​៣​នាក់​ប្រុស​ទាំង​៣​នាក់​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៤ ​វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​៣​រសៀល​ជនរងគ្រោះ និង​ឈ្មោះ​ នៅ ណា​ក‌់ ភេ​ទ‌​ប្រុ​ស‌ អា​យ‌ុ​២៩​ឆ្នាំ បា​ន‌​ជ‌ិះ​ទូ​ក‌​ត្នោ​ត‌​ទៅ​រា​វ‌​រក​ខ្ច​ង​នៅ​ចំ​ណុ​ច‌​បឹ​ង‌​ស្វា​យ‌​ជ្រំ​ដើម្បី​យកមក​ធ្វើ​ម្ហូប​ខ្លែមស្រា។​

    លុះ​ដ​ល‌់​វេ​លា​ម៉ោ​ង‌​៣ ​និង​៣០​នាទី ពេលទៅដល់​កណ្ដាល​បឹង ទូ​ក‌​ក៏​លិច​ចូលទៅក្នុង​ទឹក។​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ហែល​ទឹក​សំដៅទៅ​ត្រើ​យ‌​ខា​ង‌​លិ​ច‌​។ ឯ​ឈ្មោះ ​នៅ ណាក់ នៅ​ហែល​តោង​ទូក។ ​ពេ​ល‌​ជន​រង​គ្រោះ​ហែ​ល‌​បាន​ចម្ងាយ​ប្រហែល​ជាង ​១០ ​ម៉ែ​ត្រ‌​ពី​កន្លែង​ទូក​លិច​បាន​ស្រែក​ប្រា​ប‌់​ឈ្មោះ ​នៅ ណាក់ ថា "ណាក់​អើយ​ខ្ញ‌ុំ​អ​ស‌់ដៃ​អ​ស‌់​ជើ​ង‌​ហើ​យ‌​​!!!"។​

    ពេលនោះ​ឈ្មោះ ​នៅ ​ណា​ក‌់ ​បាន​ស្រែក​ប្រាប់ថា ណាត ​ឯង​ហែ​ល‌​បន្ដែត​ខ្លួ​ន‌​លើកំ​ផ្លោក​លើ​ត្រ​កួ​ន‌​ទៅ? ជន​រង​គ្រោះ​ស្រែ​ក‌​ថា​ខ្ញុំ​អត់​ចេះ​ប​ណ្តែ​ត‌​ខ្លួ​ន‌​ទេ​។ ​បន្ទា​ប‌់​មក​ជន​រងគ្រោះ ចេះតែ​ហែល​ស្រ‌​វ៉េ​ស្រ​វ៉ា​មួ​យស​ន្ទ‌ុះ​ក្រោ​យ‌​ម​ក‌​ជន​រង​គ្រោះបាន​លិ​ច‌​ចូ​ល‌​ទៅ​ក្នុង​ទឹក​បាត់​។​

    ឃើញ​ដូច​នោះ​ឈ្មោះ នៅ ណាក់​ បាន​ស្រែកហៅ​ឱ្យ​គេ​ជួយ​,​ ភ្លាមនោះ​មាន​មនុស្ស​ជា​ច្រើ​ន‌​បា​ន‌​ហែ​ល‌​តោ​ង‌​ពោ​ង‌ បា​ដុ​ង‌​ចេ​ញ‌ទៅ​ជួ​យ‌​ជនរងគ្រោះរ​ហូ​ត‌​ដ​ល‌់​វេ​លា​ម៉ោ​ង‌៤ ​និង​៣០​នាទី​ល្ងាច ទើបរ​ក‌​ជន​រង​គ្រោះ​ឃើ​ញ‌​តែ​បាន​ស្លាប់​បាត់ទៅហើយ​។​

    ក្រោ​យ‌​ព‌ី​ពិនិត្យ​ដោយ​ហ្មត់ចត់​សាកស​ព‌​ព‌ុំ​មា​ន‌​ស្នា​ក‌​ស្នា​ម‌​អ្វ‌ី​គួ​រ‌​ឱ្យ​ក​ត‌់​ស​ម្គា​ល‌់ឡើ​យ‌ គ‌ឺ​ពិ​ត‌​ជា​ស្លាប់​ដោ​យ‌​សារ​លង់ទឹក​ប្រាកដ​មែន និង​បា​ន‌​ប្រគ​ល‌់​ជូ​ន‌​ក្រុម ‌​គ្រួ​សារ‌​ដើ​ម្ប‌ី ធ្វើបុ​ណ្យ‌​តា​ម‌​ប្រពៃ​ណ‌ី៕

adverise with khmeread

មតិយោបល់