adverise with khmeread Untitled 1

ប៉ូលិស​ក្រុង​សួង​ចាប់​ចោរលួច​ម៉ូតូ​ម្នាក់

    ត្បូងឃ្មុំ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៤ វិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៨​ និង​៣០​នាទី នៅ ចំណុច​ភូមិ​សួង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ពាក់ព័ន្ធ​ករណី ចោរកម្ម​លួច​ម៉ូតូ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ច​យ ពៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ពោង ឃុំ​ទួល​សូ​ភី ស្រុក​អូររាំងឪ បានធ្វើ​សកម្មភាព​លួច យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ០១​គ្រឿង របស់​ជនរងគ្រោះ​ឈ្មោះ ប៉ែន ស្រស់ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​សួង​លិច សង្កាត់​សួង ក្រុង​សួង​។​

    ករណីនេះ​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សួង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់