ជនសង្ស័យ​ចំនួន ០២ ​នាក់ ប្រើប្រាស់​ឧ​បករ​នេសាទ​ខុសច្បាប់​

    សៀមរាប ៖ ជនសង្ស័យ​ចំនួន ០២ ​នាក់ និង​វត្ថុតាង ត្រូវបាន​ប៉ូលិស​ស្រុក​ស្វាយ​លើ បញ្ជូនទៅ​តុលាការ បន្ទាប់ពី​បានធ្វើការ​បង្ក្រាប​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ពីបទ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ឆក់​ត្រី​នៅ​ចំណុច​ត្រពាំង​ស្រែ​ល្បេ​ត ស្ថិតនៅ​ក្នុងភូមិ​បឹងមាលា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

    លោក​វរសេនីយ៍ត្រី ស៊ុន អេង អធិការ​ប៉ូលិស​ស្រុក​ស្វាយ​លើ​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​នោះ​មាន​១-​ឈ្មោះ ហុង ហាក់ ភេទ​ប្រុស អាយុ២៩​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​អាជ្ញាធរ​អ​ប្សា​រា រស់នៅ​ភូមិ​គូលែន​ជើង ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ​និង​២-​ឈ្មោះ វង់ ពៅ ភេទ​ប្រុស អាយុ៤១​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ រស់នៅ​ភូមិ​បឹងមាលា  ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

    វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន ម៉ូ​ទ័​រ​ឆក់​ត្រី​០១, អាគុយ​០១, ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ល្មើស​០១, កាំភ្លើង​ខ្យល់ ០២​ដើម និង​របស់របរ​មួយចំនួនទៀត​។​

    ជនសង្ស័យ​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ស្វាយ​លើ​នាំខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​មន្ទីរជំនាញ​ជលផល​ខេត្តសៀមរាប នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ សាកសួរ​បន្ថែម ដើម្បី​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្តសៀមរាប ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Unnamed adverise with khmeread

មតិយោបល់