adverise with khmeread 0

ចង់រ​ស់បាន​អាយុ ១០០? ទទួលទាន​កំពូល​អាហារ​សុខភាព តែមាន​តម្លៃ​ធូរ​ថ្លៃ​ទាំងអស់នេះ​

    ​អាហារ​ទាំងនេះ​នឹងធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ និង​សុខ​ភាពល្អ​។ ខាងក្រោម​នេះ​ជា​អាហារ​កំពូល​ទាំង ៧ មុខ ដែល​ជួយ​ឱ្យ​អ្នកមាន​សុខភាព​ល្អ​អាចរ​ស់បាន​ដល់​អាយុ ១០០​។ 

​    ​១. ផ្លែ​បឺ​រ​៖ ពោរពេញ​ដោយសារ​ជាតិ​ចិញ្ចឹម ធ្វើឱ្យមាន​អារម្មណ៍​ឆ្អែត​ពេញ​មួយថ្ងៃ ដោយសារ​សម្បូរ​កាល់​ឡូរី​ខ្ពស់​។ លោកអ្នក​អាច​ក្រឡុក​ផ្លែ​បឺ​រ ទទួលទាន​ស្រស់ៗ​ក៏បាន​។ 

​    ​២. គ្រាប់​ផ្លែឈើ​៖ គ្រាប់​ផ្លែឈើ​ល្អ​សម្រាប់​ខួរក្បាល ប្រឆាំង​ការ​ភ្លេចភ្លាំង​ពេល​ចាស់​ឡើង និង​បន្ថយ​ស្ត្រេ​ស​។ 

​    ​៣. សណ្តែកបាយ​៖ វា​មិន​ផ្ទុក​ជាតិ​ខ្លាញ់​ឬ​កូ​ឡេ​ស្តេ​រ៉ុល​ទេ ប៉ុន្តែ​សម្បូរ​ដោយ​ជាតិ​សរសៃ​ហ្វៃ​បឺ​រ ប្រូតេអ៊ីន កាល់ស្យូម និង​ម៉ាញេស្យូម ដែល​ជួយ​ប្រឆាំង​ជំងឺ​ធាត់ ជំងឺមហារីក​ពោះវៀនធំ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​។ 

​    ​៤. សណ្តែកដី​៖ សម្បូរ​ប្រូតេអ៊ីន ខ្លាញ់​ឆ្អែត និង​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​ជួយ​ការពារ​ប្រព័ន្ធ​បេះដូង​។ 

​    ​៥. ស្រូវ​សាលី​៖ អ្នក​គួរ​មាន​ស្រូវ​សាលី​ទុក​ទទួលទាន ព្រោះ​វា​ផ្ទុក​វីតាមីន B1 ដែល​រាងកាយ​ត្រូវការ​ជា​ចាំបាច់​។ 

​    ​៦. ​តែ​បៃតង​៖ ជា​ប្រភព​សារធាតុ Polyphenol និង អង់​ទី​អុកស៊ីដ​ង់ ដែល​ជួយ​ការពារ​មនុស្ស​ពី​ជំងឺមហារីក ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (​ស្ត្រូ​ក​) និង​ជំងឺ​បេះដូង​។ 

​    ​៧. គ្រាប់​អាល់​ម៉ុង​៖ ជា​ប្រភព​កាក​សរសៃ​ហ្វៃ​បឺ​រ និង​សម្បូរ​កាល់ស្យូម​ជួយ​ដល់​ឆ្អឹង​រឹងមាំ​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់