សណ្តែកបណ្តុះជាប្រភេទល្បោយសម្រាប់អាហារជាច្រើន រាប់ទាំងគុយទាវ និងនំបញ្ចុក។ សណ្តែកបណ្តុះសម្បូរទៅដោយប្រូតេអ៊ីន និង ជាតិរ៉ែជាច្រើន ហើយវានៅផ្ទុកជាតិកាល់ស្យូមខ្ពស់ ផូស្វ័រ ជាតិដែក និងវីតាមីន C ដែលសំខាន់សម្រាប់សម្រស់ និងការសម្រកទម្ងន់។
ពិសាសណ្តែកបណ្តុះជាប្រចាំ លោកអ្នកនឹងមានស្បែកមុខក្មេងជាងវ័យ ១០ ឆ្នាំ និងជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។
លោកអ្នកគួរទទួលទានសណ្តែកបណ្តុះឱ្យបានយ៉ាងហោចណាស់ ១ ចានចង្កឹះ ព្រោះក្នុងបរិមាណនេះវាផ្ទុកគ្រប់ជីវជាតិដែលរាងកាយត្រូវការ។ សណ្តែកបណ្តុះមួយចានចង្កឹះផ្ទុកវីតាមីន C ចំនួន ១០ Dose ហើយនៅមានជាតិកាកសរសៃហ្វៃបឺរ ដែលជួយជំរុញការសម្រកទម្ងន់ផងដែរ។
*** ប៉ុន្តែអ្វីដែលលោកអ្នកត្រូវប្រយ័ត្នគឺ សណ្តែកបណ្តុះត្រាំថ្នាំ ដែលផ្ទុកទៅដោយគីមី បើទទួលទានប៉ះចំរបស់ដាក់ថ្នាំ នោះលោកអ្នកបានត្រឹមតែឈឺជាទម្ងន់ប៉ុណ្ណោះ៕
