adverise with khmeread 1

លើ​លោក​មានតែ​១! សុខចិត្ត​ជាប់គុក​មិន​ព្រម​ចេញ ទោះ​តុលា​ការព្រម​ដោះលែង​តាំងពី ៦៣ ឆ្នាំមុន

    ​បុរស​វ័យ ៧៩ ឆ្នាំ​ម្នាក់ ដែល​បាន​ជាប់គុក​អស់​រយៈពេល ៦៣ ឆ្នាំ បាន​បដិសេធ​ចាកចេញ​ពី​គុក​។​

​    ​អ្នកទោស Joseph Ligon ត្រូវបាន​ស្នើ​នូវ​លក្ខខណ្ឌ​ដោះលែង​មុន​កំណត់  ប៉ុន្តែ​គេ​ជឿថា​គាត់​គួរតែ​ត្រូវបាន​ដោះលែង​ទាំងស្រុង​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​តុលាការ​ទេ តាំងពី​ថ្ងៃ​ចាប់​ដាក់គុក​ដំបូង​ម្ល៉េះ​។​

​    ​លោក Ligon បាន​ជាប់គុក​កាលពី​អាយុ ១៥ ឆ្នាំ បន្ទាប់ពី​ស្ថិតក្នុង​ចំណោម​យុវជន ៥ នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​បុរស​ពីរ​នាក់​នៅ​ទីក្រុង Philadelphia ក្នុង​ឆ្នាំ ១៩៥៣​។​

​    ​អ្នកទោស​ម្នាក់នេះ​ត្រូវបាន​ជឿថា ជា​អ្នកទោស​ចាស់ និង​ជា​អនីតិជន​ដែល​ជាប់គុក​យូរ​ជាងគេ​នៅលើ​ពិភពលោក ប៉ុន្តែ​គាត់​បាន​បដិសេធថា មិនបាន​ជាប់ទាក់ទង​នឹង​ការស្លាប់​របស់​បុរស​ពីរ​នាក់​ខាងលើ​ទេ​។​

​    ​បុរស​ម្នាក់នេះ​ត្រូវបាន​ផ្តល់ឱកាស​ឱ្យ​ចាក​ចេញពី​គុក​បន្ទាប់ពី​តុលា​កំពូល​អាមេរិក​បានចែង​ថា អនីតិជន​គួរ​ត្រូវ​ដោះលែង មិន​ថា​រូបគេ​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះឡើយ​។​

​    ​ប៉ុន្តែ​នៅពេល​តុលាការ​ផ្តន្ទាទោស​ឱ្យ​គាត់​ជាប់គុក ៥០ ឆ្នាំ ទាំង​ខ្លួន​មាន​សិទ្ធិ​សុំ​តុលាការ​រួច​ទោស​ស្របច្បាប់​នោះ រូបគាត់​បែរជា​បដិសេធ និង​សុខចិត្ត​ជាប់គុក​មិន​ព្រម​ចេញ​ទល់​សព្វថ្ងៃ​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់