adverise with khmeread Kala victoria brown 30 warga carolina selatan amerika serikat 20161104 162354

ស្ត្រី​ម្នាក់​ដែល​បាត់​ខ្លួន​តាំងពី​ខែសីហា ត្រូវគេ​ប្រទះឃើញ​ជាប់​ច្រ​វ៉ា​ក់​ក្នុង​កុងតឺន័រ​មួយ​

    ​តម្រួត​តំបន់ Spartanburg បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ថា កញ្ញា Kala Victoria Brown ប្រជាជន​ម្នាក់​នៅក្នុង​រដ្ឋ South Carolina សហរដ្ឋអាមេរិក​ដែល​បាន​បាត់​ខ្លួន​ក្នុង​ខែសីហា​កន្លងទៅ ត្រូវបាន​រកឃើញ​ជាប់​ច្រ​វ៉ា​ក់នៅ​ក្នុង​កុងតឺន័រ​មូ​យ នៅក្នុង​ដី​ឡូ​តិ៍ Woodruff​។ មិត្ត​ប្រុស​របស់​នាង​គឺ​លោក Charles David Carver វ័យ ៣២ ឆ្នាំ ដែល​បាន​បាត់​ខ្លួន​ក្នុង​សីហា​ដែរនោះ បច្ចុប្បន្ន​នៅ​បន្ត​បាត់​ខ្លួន ប៉ុន្តែ​ឡាន​របស់គាត់​ត្រូវបាន​រកឃើញ​ក្នុង​ដី​ខាងលើ​។​

​    ​មន្ត្រីប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ឈ្មោះ Todd Kohlhepp វ័យ ៤៥ ឆ្នាំ​ដែល​ធ្លាប់​ជាប់ពិរុទ្ធ​ពីបទ​រំលោភ​ផ្លូវភេទ​ពីមុនមក ហើយ​ជា​ម្ចាស់​អចលនទ្រព្យ​នេះ​។ កញ្ញា Brown បាន​ប្រាប់​អាជ្ញាធរ​ថា សាកសព​មនុស្ស​បួន​នាក់​ដាច់ដោយឡែក​ពីគ្នា​បាន​រក្សាទុក​នៅ​ដី​ទំហំ ១០០ អារ​របស់​បុរស​នេះ​។ មន្ត្រី​នៅ​ការិយាល័យ​ប៉ូលិស Spartanburg County គឺ​លោក Chuck Wright បាន​និយាយថា ក្រុម​អ្នកស៊ើប​អង្កេត​កំពុង​ព្យាយាម​ដើម្បី​ប្រាកដថា ពួកគេ​នឹងមិន​កំពុង​ដោះស្រាយ​ជាមួយ​ករណី​ឃាតករ​សម្លាប់​មិន​រើសមុខ​ទៅ​ចុះ​។ គាត់​ក៏​ជឿថា ជនសង្ស័យ​ជា​មិត្តភក្តិ​ជាមួយ​ជនរងគ្រោះ​។ គាត់​បាន​ប្រាប់​អ្នកកាសែត​ថា "​ខ្ញុំ​មិន​គិតថា នេះ​គឺជា​ទង្វើ​ចៃដន្យ​ទេ​"​។ អ្នក​ទាំងពីរ​បាន​បាត់​ខ្លួន​កាលពី​រដូវក្តៅ​កន្លងទៅ បន្ទាប់ពី​ពួកគេ​ខកខាន​បង្ហាញខ្លួន​នៅ​តុ​អាហារ​ពេល​ល្ងាច​ជាមួយ​មិត្តភក្តិ​របស់​ពួកគេ​។​

​    ​អាជ្ញាធរ​បាន​និយាយថា កញ្ញា Brown ត្រូវបាន​ឃុំ​ទុក​នៅក្នុង​កុងតឺន័រ​ទំហំ ៣០x១៥ អស់​រយៈពេល​ពីរ​ខែ​ជាមួយ​ច្រ​វ៉ា​ក់រុំ​ជុំវិញ​ក​របស់​នាង​។ ពួកគេ​បាន​ពន្យល់ថា ក្រុម​អ្នកស៊ើប​អង្កេត​បាន​ឆែកឆេរ​ដី​មួយកន្លែង​នោះ បន្ទាប់ពី​ពួកគេ​ឮ​សំឡេង​គោះ​ចេញពី​ក្នុង​កុងតឺន័រ​។ មន្ត្រីប៉ូលិស​ពីដំបូង​បានទទួល​ដំណឹង​ថា​មាន​អន្ទាក់​ចាប់​ខ្លាឃ្មុំ​នៅក្នុង​ដី​នោះ ដោយសារ​ការជូនដំណឹង​ពី​អ្នកស៊ើប​អង្កេត​ករណី​រំលោភ​ផ្លូវភេទ​ម្នាក់​។ គេ​រកឃើញ​អាវុធ​និង​គ្រាប់កាំភ្លើង​ជាច្រើន​នៅក្នុង​ដី​នេះ​។​

​    ​លោក Wright បាន​ប្រាប់​អ្នកកាសែត​ថា លោក​នឹង​ដោះស្រាយ​ករណីនេះ ហើយនឹង​នាំ​បុរស​នេះ​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​។​

​    ​បុរស​ឈ្មោះ Kohlhepp ធ្លាប់​ជាប់​ក្នុង​បញ្ជី​ជា​ពិរុទ្ធជន​រំលោភ​ផ្លូវភេទ​កាលពី​ឆ្នាំ ១៩៨៧ ដោយ​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ចាប់ជំរិត​ស្ត្រី​មក​រួមភេទ ក្នុង​រដ្ឋ Arizona​។ បច្ចុប្បន្ន​ជន​ម្នាក់នេះ​កំពុង​ជាប់ឃុំ​ឃាំង​នៅ​មជ្ឈមណ្ឌល Spartanburg County Detention Center ហើយ​ប្រហែលជា​ប្រឈម​ការចោទប្រកាន់​ពីបទ​ចាប់ជំរិត​ម្តងទៀត​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់