adverise with khmeread Avocado s

អ្នក​ដែល​បោះចោល​ស្លឹក​ផ្លែ​បឺ​រ គួរ​គិត​ម្តងទៀត ព្រោះ​វា​អាចធ្វើ​ជា​តែ​និង​ថ្នាំ​ដ៏​ពូកែ ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពីមុន​ឡើយ​

    ​ផ្លែ​បឺ​រ​គឺជា​ផ្លែឈើ​មួយ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព ដោយសារ​វា​មាន​សារធាតុ​ដូចជា flavonols, quercetin, glycoside, polyphenols, estragole, alpha and beta pinene, cineol, limonene, serotonin និង​សារធាតុ​ជាច្រើន​ទៀត​។​

​    ​ផ្លែ​បឺ​រ​គឺជា​ផ្លែឈើ​មួយ​ដែល​ជួយ​បញ្ចុះ​ទឹកនោម មានន័យថា​អាចជួយ​ឱ្យ​អ្នក​នោម​បាន​ស្រួល​និង​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ​។ ដោយឡែក​សារធាតុ Polyphenol និង Pinene ត្រូវគេ​រកឃើញ​មាន​ក្នុង​ស្លឹក​របស់​វា ហើយ​សារធាតុ​នេះ​គឺជា​ភ្នាក់ងារ​ទប់ស្កាត់​បាក់តេរី​កុំឱ្យ​លូតលាស់​។​

​    ​ហើយ​នេះ​ជា​អត្ថប្រយោជន៍​របស់​ស្លឹក​ផ្លែ​បឺ​រ​៖
​    ​- បំបាត់​ឈឺធ្មេញ​
​    ​- ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​
​    ​- បំបាត់​ឈឺក្បាល​
​    ​- ប្រឆាំងនឹង​ការ​ទល់លាមក​
​    ​- កម្ចាត់​គ្រួសតម្រងនោម​
​    ​- កម្ចាត់​ប្រូ​ន​អៀន​តេ​ញ៉ា​
​    ​- បំបាត់​រោគសញ្ញា​អស់​រដូវ និង​ការ​មក​រដូវ​ញឹកញាប់​
​    ​- ព្យាបាល​លើស​សម្ពាធ​ឈាម​
​    ​- ល្អ​សម្រាប់​បញ្ចុះ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​
​    ​- បញ្ហា​នោម​
​    ​- អាច​ប្រឆាំងនឹង​គ្រុនផ្ដាសាយ​និង​ផ្ដាសាយ​
​    ​- ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម​
​    ​- ប្រឆាំងនឹង​ជំងឺ​ពិបាក​រំលាយ​អាហារ។

​    ​* របៀប​ធ្វើ​៖
​    ​ដាំទឹក​មួយ​លីត្រ​ក្នុង​ឆ្នាំង​ឱ្យ​ពុះ រួច​ដាក់​ស្លឹក​ផ្លែ​បឺ​រ ៣/៤ នៃ​កែវ (​ជិត​មួយ​កែវ​) ទុកចោល ៥ នាទី​។ បន្ទាប់មកទៀត​ទុកចោល​ឱ្យ​ត្រជាក់​សម្រិត​យក​ទឹក​មក​ពិសា​មួយ​កែវ​រៀងរាល់ថ្ងៃ​៕

adverise with khmeread

មតិយោបល់