Untitled 1 copy

អ្នក​ច្បាស់​ជា​មិនដឹងថា​វិធី​ទប់ទល់​រុយ​កុំឱ្យ​ហោះចូល​ផ្ទះបាយ ងាយស្រួល​អនុវត្ត ដល់​ថ្នាក់​នេះ​ទេ​!

    ​គ្មានអ្វី​គួរឱ្យ​រំខាន​ជាង​ក្លិនស្អុយ​ក្នុងផ្ទះ​បាយ​នោះទេ​។ វា​ជា​មូល​ហេតុដែល​ទាក់ទាញ​រុយ​ឱ្យ​ហោះចូល​ផ្ទះបាយ​។ 

​    ​ឥឡូវនេះ លោកអ្នក​អាចធ្វើឱ្យ​ផ្ទះ​បាន​មាន​ក្លិន​មួយ ដែល​ធ្វើឱ្យ​រុយ​ស្អប់​បំផុត ហើយ​ល្បិច​ធ្វើ​គឺ​ងាយស្រួល​បំផុត​។​

​    ​* អ្វីដែល​អ្នកត្រូវការ​៖
​    ​- ដប​បាញ់​ទឹក​ទទេ​ស្អាត​មួយ​
​    ​- ទឹក​ក្រអូប​បោកគក់​ខោអាវ ៣ ស្លាបព្រា​កាហ្វេ​
​    ​- ទឹក​ក្តៅ ៣ កែវ (១ កែវ​ចំណុះ ២៥០ មិ​ល្លី​លីត្រ​)
​    ​- ម្សៅ Baking Soda ១ ស្លាបព្រា​កាហ្វេ​

​    ​* វិធី​អនុវត្ត​
​    ​លាយ​គ្រឿងផ្សំ​ចូល​ដប ដោយ​ដាក់​ទឹក​ក្រអូប​ចូល​មុនគេ បន្ទាប់មក​ចាក់ទឹក​ក្តៅ និង​ចាក់​ម្សៅ តាម​ក្រោយ រួច​ក្រឡុក​ឱ្យ​សព្វ ហើយ​បាញ់​ជុំវិញ​ផ្ទះបាយ​ជាការ​ស្រេច​។ បន្ទាប់ពី​បាញ់​រួច លោកអ្នក​នឹងមិន​ឃើញ​រុយ​ហោះ​ក្បែរ​ផ្ទះបាយ​របស់លោក​អ្នកនោះ​ឡើយ​៕ 

អ្នកនឹងចូលចិត្ត

មតិយោបល់