adverise with khmeread 1

បុរសម្នាក់លោតទឹកសម្លាប់ខ្លួនតូចចិត្តមានជំងឺប្រចាំកាយត្រូវបានជួយសង្រ្គោះ

   ភ្នំពេញ​៖ ដោយសារ​តែមាន​ជំងឺ​ប្រចាំកាយ និង​វិបត្តិ​ក្នុង​គ្រួសារ​ផង​នោះ បានធ្វើ​ឲ្យ​បុរស​ម្នាក់​គិត​ខ្លី​ហើយ​សម្រេចចិត្ត​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ចាស់ តែ​សំណាងល្អ​ត្រូវ​ក្រុម​អ្នកនេសាទ​តាម​ទូក​ជួយសង្គ្រោះ​រួចផុត​ពី​ស្លាប់​។​

    ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨​និង​១៥ នាទី​យប់​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៦ នៅលើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ស្ថិតក្នុង​សង្កាត់​ស្រះចក ខ​ណ្ឌ័​ដូនពេញ ។​
    បុរស​ម្នាក់​នោះ​មានឈ្មោះ សុខ ភារ​ម្យ ហៅ កក្ត​ដា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ម្តុំ​ផ្សារ​អូឡាំពិក និង​មាន​ទីលំនៅ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។​

    តាម​ការរៀបរាប់​ប្រាប់​របស់​ជនរងគ្រោះ​បាន​រៀបរាប់ថា មុនពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង​សេ ៩០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC-2723 ទៅ​ផឹកស្រា​តែម្នាក់ឯង​នៅក្នុង​ហាង​មួយកន្លែង​នៅ​ត្រើយ​ខាងកើត ដោយ​ផឹក​អស់​ស្រា​បៀរ​ចំនួន​៥​កំប៉ុង ។​បន្ទាប់មក​ក៏​ជិះ​ត្រឡប់មកវិញ​ដល់​លើ​ស្ពាន​ជ្រោយចង្វារ ក៏​ឈប់​ម៉ូតូ​រួច​ឡើងលើ​បង្កាន់ដៃស្ពាន​លោត​ចុះ​តែម្តងទៅ ។​

    ជនរងគ្រោះ​បាន​បន្តទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​គាត់​គិត​ខ្លី​បែបនេះ គឺ​មកពី​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ និង​វិបត្តិ​គ្រួសារ​បន្តិចបន្តួច ។​

   បើតាម​អ្នកនេសាទ​ដែល​ជួយសង្គ្រោះ​បុរស​ខាងលើ​បាន​ឲ្យ​ដឹងថា ក្នុងពេលដែល​ក្រុម​ខ្លួន​កំពុង​ចែវ​ទូក​នេសាទ ក៏​ឮ​ស​ឡេង​មនុស្ស​ស្រែក​ឲ្យ​ជួយ តែដោយសារ​ទន្លេ​ងងឹត​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​មើលមិនឃើញ​មនុស្ស ក៏​ចេះតែ​ចែវ​ទូក​រក​ប្រភព​សំឡេង​នោះ ស្រាប់តែ​ប្រទះឃើញ​បុរសរងគ្រោះ ក៏​នាំគ្នា​ជួយ​ស្រង់​យកមក​ប្រគល់​ឲ្យ​ប៉ូលិស​ការពារ​ស្ពាន​គោលដៅ​ទី​៣​ទៅ ។​

   ក្រោយពេល​សាកសួរ​នាំ​ជនរងគ្រោះ​ហើយ ខាង​កម្លាំង​សម្ថ​កិច្ច​ក៏បាន​ទូរស័ព្ទ​ហៅ​សាច់​ញា​ត្តិ​ឲ្យ​មក​ទទួល​ជនរងគ្រោះ និង​បាន​អប់រំ​ជនរងគ្រោះ​ថ្ងៃក្រោយ​កុំ​ឲ្យ​គិត​ខ្លី​បែបនេះ​ទៀត ៕​

adverise with khmeread

មតិយោបល់