adverise with khmeread Untitled 1 copy

ចង់ឱ្យ​បបូរមាត់​ទន់​ល្មឿយ​ពណ៌​ផ្កាឈូក សាកល្បងរូបមន្តផ្លែឈើងាយៗនេះ

    ​គ្មានអ្វី​គួរឱ្យ​សង្ស័យ​ទេ ដែល​បបូរមាត់​ពណ៌​ផ្កាឈូក​ធ្វើឱ្យ​អ្នក​មើលទៅ​ស្អាត​នោះ​។ គេ​អាច​និយាយបានថា វា​ជា​ផ្នែក​សម្រស់​មួយ​ដ៏​សំខាន់​សម្រាប់​ស្ត្រី​។ ប៉ុន្ដែ​ប្រសិនបើ​បបូរមាត់​របស់​អ្នក​ខូច វា​នឹង​ធ្វើឱ្យ​ខ្មៅ​។ វា​មាន​ច្រើន​កត្តា​ណាស់​ដែល​ធ្វើឱ្យ​បបូរមាត់​ខ្មៅ​ក្នុងនោះ​រួមមាន​ទាំង​ហ្សែ​ន​ពី​ឪពុកម្ដាយ​ទៀតផង​។​

​    ​អ្នក​មិនចាំបាច់​ទៅរក​ផលិតផល​ថ្លៃៗ ដែល​គ្មាន​ការធានា​ដល់​សុខភាព​ព្រមទាំង​ផ្ទុក​សារ​ធាតុគីមី​គ្រោះថ្នាក់​ដល់​រាងកាយ​នោះឡើយ​។ អ្នក​គ្រាន់តែ​ធ្វើតាម​ការណែនាំ​ខាងក្រោម​នេះ​អ្នកនឹង​អាចមាន​បបូរមាត់​ស្អាត​ហើយ​។​

​    ​ច្របាច់​ក្រូច​ភ្លា ឬ​ក្រូចឆ្មា​មួយ​គ្រាប់​ចូល​កែវ ហើយ​ដាក់​ស្ករស​ខ្លះ ក្នុង​កែវ​នោះ​។ ត្រូវ​ចាំ​មិនឱ្យ​ស្ករ​រលាយ​ទេ ពេល​លាយ​ជាមួយនឹង​ក្រូចឆ្មា​ឬ​ក្រូច​ភា្ល​ឱ្យមើល​ទៅជា​ល្បាយ​ខាប់ៗ ហើយ​លា​បបូរមាត់​មុនពេល​ចូល​គេង​។ ទុក​១០​នាទី​សឹម​លាង​ចេញ ហើយ​ធ្វើបែបនេះ​រយៈពេល ១ សប្ដាហ៍​ចាំ​អ៊ុត​មើល​លទ្ធផល​។​

​    ​ចំណាំ​៖ ហាម​ផឹក​កាហ្វេ ជក់បារី ត្រូវ​ពន្លឺ​ថ្ងៃ បើ​ប្រេះ​មាត់​ត្រូវ​រក​ក្រែ​ម​លាប​កុំឱ្យ​ប្រេះ​ដែលជា​ហេតុ​បណ្ដាលឱ្យ​ខូច​បបូរមាត់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់