adverise with khmeread Untitled 1

រថយន្ត MBW បើកបរ​ដោយ​ជនបរទេស​បុក​ម៉ូតូ​របួសធ្ងន់​ ២ ​នាក់ បើក​រត់​ឆេះ​នៅលើ​ស្ពាន​ជ្រោយចង្វារ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនជាតិ​បរទេស ​៣​ នាក់ ធ្វើដំណើរ​ដោយ​រថយន្ត​ម៉ាក BMW ស៊េរី​ទំនើប បាន​បើកបរ​យ៉ាង​លឿន ទំនងជា​ស្រវឹង​រេ​ពេញ​ផ្លូវ​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​២​នាក់​ទាំង​កម្រោល បណ្តាលឱ្យ​រងរបួស​ធ្ងន់។​

    បន្ទាប់មក​រថយន្ត​បង្ក​ដែល​បើកបរ​ដោយ​ជនបរទេស ព្យាយាម​រត់គេច​ទាំង​រថយន្ត​បែក​ធុង​ទឹក​កម្ដៅ រហូតដល់​លើ​ស្ពាន​ជ្រោយចង្វារ ទើប​រថយន្ត​ហុយផ្សែង​បង្ក​ទៅជា​អណ្តាតភ្លើង​ឆេះ​ឡើង​សន្ធោរ​សន្ធៅ តែ​មិន​បណ្តាលឱ្យ​ជនបរទេស​ទាំង​ ៣ ​នាក់​គ្រោះថ្នាក់​នោះទេ។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលាយប់​ថ្ងៃទី​៤​ វិច្ឆិកា​នេះ នៅលើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិតក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ។​

    សមត្ថកិច្ច​បានឱ្យដឹង​បឋម​ថា រថយន្ត​បង្ក​ម៉ាក ​BMW​ ពណ៌​ស ពាក់​ស្លាក​លេខ ​2AK-5772 បើកបរ​ដោយ​ជនបរទេស​ម្នាក់​និង​អ្នករួមដំណើរ​២ ​នាក់​បាន​គេចខ្លួនបាត់ហើយ ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដោះស្រាយ​តាម​នីតិវិធី៕

 

adverise with khmeread

មតិយោបល់