adverise with khmeread Untitled 1

រូបថត​ស៊ី​អារម្មណ៍​របស់ Cristiano Ronaldo ត្រូវគេ​កាត់ត​ចែកគ្នា​សើច​ពេញ​បណ្តាញ​សង្គម​

​    ​កុំ​លួច​សើច​! អ្នកនឹង​មិនមាន​កាយ​សម្បទា​សង្ហា​មាំមួន​ដូច​រូបគាត់​នោះឡើយ​!​។​

​    ​ខណៈដែល អ្នក Follow ចំនួន ៤៧,៨​លាន​នាក់​របស់ Cristiano Ronaldo បាន​បើក​បណ្តាញ​សង្គម Twitter របស់​ពួកគេ​ដើម្បី​ឆែក​មើល​ប្រធានបទ​ចាប់អារម្មណ៍​ថ្មីៗ ពួកគេ​ត្រូវបាន​ស្វាគមន៍​ជាមួយនឹង​សាច់ដុំ​ប្រាំមួយ​កង់​របស់ Ronaldo ដែល​កំពុង​ដេក​ដួល​នៅ​ពីមុខ​សួនផ្កា​មើលទៅ​គាត់​ពិតជា​កំពុងស៊ី​អារម្មណ៍​ខ្លាំង​ជាទីបំផុត​។​

​    ​វា​ប្រហែលជា​រឿង​ធម្មតា​មួយ​ប៉ុណ្ណោះ​សម្រាប់ Cristiano ដែល​គាត់​តែងតែ​សម្ញែង​ពី​ភាព​សិច​ស៊ី​របស់ខ្លួន​ទៅឱ្យ​ពិភពលោក​បានឃើញ ប៉ុន្តែ​សម្រាប់​ប្រិយមិត្ត​វិញ វា​គឺជា​រឿង​ផ្សេង ខណៈដែល​ពួកគេ​កំពុង​នឹង​ដុតដៃដុតជើង​ប្រើប្រាស់​កម្មវិធី Photoshop ដើម្បី​កែច្នៃ​រូបភាព​មួយ​សន្លឹក​នេះ​ចែកចាយ​គ្នា​ពាសពេញ​បណ្តាញ​សង្គម​៕

adverise with khmeread

មតិយោបល់