adverise with khmeread Untitled 1

លួច​ម៉ូតូ​បាន​ ២ ថ្ងៃ​ម្ចាស់​ឃើញ​ប្តឹង​ប៉ូលិស​ឱ្យ​វ៉ៃខ្នោះ

    ភ្នំពេញ ៖ ជ​សង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃា់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៤​ វិច្ឆិកា​ម្សិលមិញ ក្នុងករណី​លួច​ម៉ូតូ កាលពី​ថ្ងៃ០២ ​វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​០៣ ​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​មុខ ផ្ទះ​១៧០ ផ្លូវ​បេតុង ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហម ហាន ភេទ​ប្រុស អាយុ៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីប៉ូលិស​ស្នាក់​នៅផ្ទះ កើតហេតុ។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ សំ ហ្ស៊ា​ក់​ម៉ែន ភេទ ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤៤០ ភូមិ​ត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី០២ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ម៉ោង​៣ ​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក​ហុងដា Scopy ពណ៌​ស ពាក់​ស្លាក លេខ ភ្នំពេញ 1BJ-0197 លេខ​តួ​-​លេខ​ម៉ា​ស៊ី​ន ៨០១១៨៨៩ នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​ចាក់សោ​រក​ម៉ូតូ​ត្រឹមត្រូវ រួច​ទៅ​ដេក​នៅលើផ្ទះ។​

    ពេលនោះ​ស្រាប់​តែមាន​ជនសង្ស័យ​០២​នាក់ គឺ​ឈ្មោះ សំ ហ្ស៊ា​ក់​ម៉ែន និង​ឈ្មោះ ស៊ី បានជិះ​ម៉ូតូ​ម៉ាក ហុងដា PCX ពណ៌​ខៀវ មិន​ចាំ​ស្លាក​លេខ មក​ឈប់​នៅមុខ​ផ្ទះ​ជនរងគ្រោះ រួច​ជនសង្ស័យ​ឈ្មោះ សំ ហ្ស៊ា​ក់​ម៉ែន បាន​យក​ដង្កាប់​ដែក​ទៅ​ឆ្កឹះ​សោក​ម៉ូតូ​លួច​យក​ម៉ូតូ​ជនរងគ្រោះ នាំគ្នា​ជិះ​គេចខ្លួន យក ដង្កាប់​ដែក​បោះចោល​តាមផ្លូវ​បាត់​។​

    លុះដល់​ថ្ងៃទី០៤ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ម៉ោង​១ ​និង​៣០​នាទី​អធ្រាត្រ​ជនសង្ស័យ​ឈ្មោះ ​សំ​ ហ្ស៊ា​ក់​ម៉ែន កំពុង​ជិះ​ម៉ូតូ​ជនរងគ្រោះ​នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ក៏ត្រូវ​ជនរងគ្រោះ ឃាត់ខ្លួន​រួម​នឹង​វត្ថុតាង ប្រគល់ឱ្យ​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់