adverise with khmeread Feb10 the efl cup

ឈ្មោះ​ពាន EFL Cup នឹងត្រូវ​ប្តូរ​ម្តងទៀត ក្រោយ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ភេសជ្ជៈ​គោ​ជល់​ថៃ Carabao

    ​ពានរង្វាន់​ខាប់​ក្នុងស្រុក​អង់គ្លេស EFL Cup នឹង​ប្តូរ​ឈ្មោះ​ទៅជា Carabao Cup ជា​ផ្លូវការ​នា​រដូវ​កាល​បន្ទាប់ បន្ទាប់ពី​ការឧបត្ថម្ភ​ថ្មី​មួយ​ត្រូវបាន​យល់ព្រម​។​

​    ​សមគម​បាល់ទាត់​លី​ក​អង់គ្លេស The Football League និង​ម៉ាក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ថៃ បានសម្រេច​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ ដែល​យើង​នឹង​ឃើញ​ការប្រកួតប្រជែង​មួយ​នេះ​នឹង​ប្តូរ​ឈ្មោះ​ចាប់ពីរ​រដូវ​កាល​ក្រោយ​ទៅ​។​

​    ​ពណ៌​បញ្ជាក់​ពី​សញ្ញាណ​របស់​ក្រុមហ៊ុន​មួយ​នេះ នឹង​លម្អ​នៅលើ​ខ្សែបូ​នៃ​ពាន ហើយ​គ្រាប់​បាល់​ក្នុង​ការប្រកួត​នឹងមាន​សម្គាល់​ម៉ាក​សញ្ញា Carabao រួមបញ្ចូល​នឹង​កីឡដ្ឋាន នៅឯ​រាល់​ការប្រកួត រួមទាំង​ទឹកដី Wembley ដែល​គេ​និយម​ទទួល​ការប្រកួត​ធំៗ​របស់​អង់គ្លេស ដែល​គេ​នឹង​បញ្ចប់​ដំណើរ​ប្រជែង​នេះ​នៅ​ទីនោះ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់