adverise with khmeread Untitled 1

អ្នកចាំទី​កូរ៉េខាងជើង ដែល​ធ្វើជា​ភ្លាត់ស្នៀត បណ្តោយឱ្យ​បាល់​ហូរ​ចូល​ទី​រ៉ិៗ ត្រូវ​បញ្ឈរជើង​ចោល​ហើយ​

    ​អ្នកចាំទី​មួយរូប​រប​ស់​កូរ៉េខាងជើង ត្រូវបាន​ព្យួរ​អាជីព​សម្រាប់​រយៈពេល​មួយឆ្នាំ និង​ត្រូវបាន​ពិន័យ​ជា​ប្រាក់ បន្ទាប់ពី​មាន​ចេតនា​បណ្តោយឱ្យ​គ្រាប់​បាល់​មួយគ្រា​ប់រមៀល​ចូល​សំណាញ់​ទី​រ៉ិៗ​ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​សម្រាប់​យុវជន​។​

​    ​ក្នុងការ​ប៉ុនប៉ង​ដើម្បីឱ្យ​ខ្លួនឯង​មើលទៅ​ស្ទើរភ្លើង​Jang Paek-ho បាន​រត់​ចេញពី​ក្នុង​ប្រអប់​គ្រោះថ្នាក់​ដើម្បី​រារាំង​គ្រាប់​បាល់​ដែល​ទាត់​ចេញពី​ជើង​របស់​គូប្រជែង​របស់ខ្លួន​។​

​    ​ប៉ុន្តែ​គាត់​បាន​រត់​ហួស​បាល់ ហើយ​បន្ទាប់មកទៀត ពេលដែល​វា​មើលទៅ​ហាក់ដូចជា​គាត់​គួរតែមាន​លទ្ធភាព​ងាយស្រួល​បំផុត​ដើម្បី​ចាប់​បាល់​មកវិញ​នោះ មុនពេល​ដែល​វា​លោត​សំដៅទៅ​ក្នុង​សំណាញ់​ទី គាត់​បែរជា​ធ្វើ​ពុត​ដួល​នៅលើ​ទីលាន​ទៅវិញ​។​

​    ​បន្ទាប់មក​គាត់​បាន​ដួល​ម្តងទៀត​ខណៈដែល​ខ្លួន​កំពុង​នឹង​ដេញតាម​បាល់​ដែល​បាន​រមៀល​ចូលទៅក្នុង​ទី​យ៉ាង​មាន​សុវត្ថិភាព​។​

​    ​ឧបទ្ទវហេតុ​ដ៏​ចម្លែក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នឹង​ភ្នែក​នេះ បានកើត​ឡើង​នៅឯ​ដំណើរ​ប្រជែង​ពាន​យុវជន​អាស៊ី AFC Under-16 Championship ក្នុង​ខែកញ្ញា អំឡុង​ពេលដែល​កូរ៉េខាងជើង​បញ្ចប់​លទ្ធផល​ត្រឹម​ចាញ់ ៣-១ ក្រោម​ថ្វីដៃ​អ៊ូ​បេ​គី​ស្ថាន​។​

​    ​ហើយ​កូរ៉េខាងជើង​ក៏បាន​ធ្លាក់​ចេញពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ដំណើរ​ប្រជែង​នេះ​ផងដែរ​។​

​    ​Jang ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ៨០០​ផោន ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​របស់​គាត់​លោក Yung Jong-su ត្រូវបាន​ពិន័យ​ប្រាក់​ចំនួន​១៦.០០០​ផោន សម្រាប់​ដឹកនាំ​ការប្រកួត​ធ្លាក់ចូល​ទៅក្នុង​ការ​ខូច​ឈ្មោះ​បែបនេះ​។​

​    ​អ្នកចាំទី​រូបនេះ នឹងត្រូវ​ផ្អាក​សម្រាប់​រយៈពេល​មួយឆ្នាំ​។​

​    ​ការសម្រេចចិត្ត​នឹងធ្វើ​ឡើង​នៅមុន​ដំណើរ​ប្រជែង​ពានរង្វាន់​ពិភពលោក​ឈុត​យុវជន​អាយុ U17 World Cup ក្នុងប្រទេស​ឥណ្ឌា​នៅ​ខែតុលា ឆ្នាំក្រោយ​។​

​    ​កូរ៉េខាងជើង នឹងធ្វើ​ការប្រកួតប្រជែង​ធម្មតា ប៉ុន្តែ​នឹងមិន​មាន​វត្តមាន​រប​ស់​អ្នក​ទាំងពីរ​នេះឡើយ​៕

 

adverise with khmeread

មតិយោបល់