adverise with khmeread Untitled 1

Real Madrid និង Bayern Munich នឹង​ស្លៀកពាក់​ឯកសណ្ឋាន​កីឡា​ផលិត​ពី​ប្លា​ស្ទិ​ក​អណ្តែត​លើ​សមុទ្រ​កែច្នៃ​ក្នុង​ខែ​នេះ​

    ​Real Madrid និង Bayern Munich បាន​ត្រៀម​ស្លៀកពាក់​ឈុត​ឯកសណ្ឋាន​ដែល​បង្កើតឡើង​ពី​ប្លា​ស្ទិ​ច​កែច្នៃ​ក្នុង​ខែ​នេះ​។​

​    ​ក្លឹប​ទាំងពីរ​នេះ ត្រូវបាន​ឧបត្ថម្ភ​ដោយ Adidas ដែល​នឹង​ចេញ​ឯកសណ្ឋាន​កីឡា​ដំបូង​គេ​ដែល​ផលិត​ពី​ប្លា​ស្ទិ​ក​អណ្តែត​លើ​សមុទ្រ​កែច្នៃ​ឡើងវិញ​។​

​    ​ប្លា​ស្ទិ​ក​ទាំងនោះ​ត្រូវបាន​ប្រមូល​ពី​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ម៉ា​ឌី​វ​ដើម្បី​កែច្នៃ​ជា​សម្លៀកបំពាក់​។​

​    ​Bayern នឹង​ជា​ក្លឹប​ដំបូង​ដែល​នឹង​ស្លៀក​ឯកសណ្ឋាន​មួយ​នេះ​ក្នុង​ឈុត​ពណ៌​ក្រហម​ក្នុង​ទឹកដី​របស់ខ្លួន​ដំបូង​គេ ពេលដែល​ពួកគេ​ប៉ះ Hoffenheim នា​ចុង​សប្តាហ៍​នេះ​។​

​    ​Real នឹង​ស្លៀកពាក់​ឯកសណ្ឋាន​ថ្មី​របស់​ពួកគេ ក្នុងជំនួប​ជាមួយនឹង Sporting Gijon នា​ថ្ងៃទី​២៦ ខែ​វិ​ច្ឆ​ការ​ខាងមុខ​៕

adverise with khmeread

មតិយោបល់