adverise with khmeread Untitled 1

ប៉ូលិស​ខេត្តសៀមរាប​បង្ហាញ​សាច់ដុំ​បង្ក្រាប​វង់ល្បែង​ឃាត់​មនុស្ស​ ១០ ​នាក់​

    សៀមរាប ៖ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប​សហការ​ជាមួយ​ប៉ូលិស​ក្រុង​សៀមរាប បាន​បង្ក្រាប​ទីតាំង​លួចលាក់​បើក​ល្បែង​ស៊ី​សង​ខុសច្បាប់​ និង​លក់​កន្ទុយលេខ​ក្នុង​ក្រុង​សៀមរាប ចំនួន​៣​ទីតាំង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១០​នាក់ ​(​ស្រី​៧​នាក់​)​ កាលពី​រសៀល​ថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ម្សិលមិញ។​

    ប៉ូលិស​និយាយថា ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង សៀមរាប សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​។

    ទីតាំង​ទី​១៖ នៅវេលា​ម៉ោង​៣​ និង​១៥​នាទី​រសៀល​ថ្ងៃទី​០៤​ ខែវិច្ឆិកា ​ឆ្នាំ​២០១៦ បានធ្វើការ​បង្ក្រាប​នៅ​ចំណុច បរិវេណ​ផ្សារលើ​ធំថ្មី ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ខេត្តសៀមរាប ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់៖ ទី​១.​ឈ្មោះ អេង ភក្ត្រា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀម​រាម​ខេត្តសៀមរាប (​អ្នកទទួល​ភ្នាល់​),​ ទី​២.ឈ្មោះ ឡូ សុខុម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ (​អ្នកចូលរួម​ភ្នាល់​), ​ទី​៣.ឈ្មោះ ឡុង សារិន ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន នៅ​បន្ទប់​ជួល ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​(​អ្នក​ចាក់​)​។​

    វត្ថុតាង​ដកហូត​បាន ៈ កូនសៀវភៅ​កត់​កន្ទុយ​ឆ្នោត​ចំនួន​០២​ក្បាល​,​ក្រដាសរ៉ាម​កត់​កន្ទុយ​លេខឆ្នោត​វៀតណាម​(​យួន​)​ចំនួន​៣៧​សន្លឹក​,​ក្រដាសរ៉ាម​កត់​កន្ទុយ​លេខឆ្នោត​ខ្មែរ​ចំនួន​០១​សន្លឹក​,​ក្រដាស​កា​គា​ចំនួន​០១​សន្លឹក​,​ម៉ា​ស៉ី​ន​គិត​លេខ​(​កាស្យូ​)​ចំនួន​០១​គ្រឿង​,
​ប្រដាប់​កិប​ចំនួន​០២​គ្រឿង​,​ប៉ិច​ចំនួន​០៧​ដើម ,​បន្ទាត់​ចំនួន​០២​ដើម​,​រូបី​យ​ប​ណ្ណ័​ខ្មែរ​(​លុយ​រៀល​)​ចំនួន​១១៣៧០០០​រៀល​(​មួយ​លាន​ដប់​បី​ម៉ឺន​ប្រាំ​ពីរពាន់​រៀល​)​។​
    ទីតាំង​ទី​២៖ នៅវេលា​ម៉ោង​៥​ និង​៣០​នាទី ល្ងាច​បានធ្វើ​ការបង្ក្រាប នៅ​ចំណុច​មុខ​ព្រលានយន្តហោះ ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​ឃាត់​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់៖ ទី​១.​ឈ្មោះ ភោគ សុ​ទួន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ទីលំនៅ​ភូមិ​ប្រិ​យ៍​ចាស់​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​(​អ្នកទទួល​ភ្នាល់​),​ ទី​២.ឈ្មោះ សុខ ស៊ី​ឌី ភេទ​ប្រុស អាយុ៤៦​ឆ្នាំ ទីលំនៅ​ភូមិ​ប្រិ​យ៍​ចាស់​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​ខេត្ត​សៀម រាប​(​អ្នកទទួល​ភ្នាល់​),​ ទី​៣.​ឈ្មោះ ​សេង សុខ​លាង ភេទ​ប្រុស អាយុ​៣១ឆ្នាំ ទីលំនៅ​ភូមិ​ប្រិ​យ៍​ចាស់​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​ (​អ្នកទទួល​ភ្នាល់​)​ និង​ទី​៤.ឈ្មោះ ​សរ ដា​នី ភេទ​ស្រី អាយុ​៣៨ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​(​អ្នកចូលរួម​ភ្នាល់​)។

    វត្ថុតាង​ដកហូត​បាន៖ កូនសៀវភៅ​កត់​កន្ទុយ​ឆ្នោត​ចំនួន​០១​ក្បាល​, ​ក្រដាសរ៉ាម​កត់​កន្ទុយ​លេខឆ្នោត​ចំនួន​០៣​សន្លឹក​,​ ក្រដាស​មិនទាន់​ប្រើប្រាស់​ចំនួន​៤៧​សន្លឹក​,​ បន្ទាត់​ចំនួន​១, ម៉ា​ស៊ី​ន​គិត​លេខ​(​កាស្យូ​)​ចំនួន​០២​គ្រឿង​, ​រូប​បិ​យ​ប​ណ្ណ័​រៀល​ចំនួន​ ៨០០.០០០​រៀល ​(​ប៉ែត​​សិប​ម៉ឺន​រៀល​)​ និង​ម៉ូតូ​ចំនួន​០១​គ្រឿង​។​

    ទីតាំង​ទី​៣៖ នៅវេលា​ម៉ោង​៦​ និង​១០​នាទី​ព្រលប់​ថ្ងៃ​ដដែល​បានធ្វើការ​បង្ក្រាប នៅ​ចំណុច​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ឃាត់​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត​គឺ​​ទី​១.​ឈ្មោះ ស៊ា​ប ស្រី​មាស ភេទ​ស្រី អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប (​អ្នកទទួល​ភ្នាល់​),​ ទី២.ឈ្មោះ យ៉ែម ណា​រី ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​ខេត្តសៀមរាប​(​អ្នកចូលរួម​ភ្នាល់​) ​និង​ទី​៣.ឈ្មោះ សៀ ថា​រិ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប (​អ្នកចូលរួម​ភ្នាល់​)​។​

    វត្ថុតាង​ដកហូត​បាន៖ សៀវភៅ​កត់​លេខឆ្នោត​បោះ​ពុ​ម្ភ​ស្រាប់​ចំនួន​០៣​ក្បាល​, សៀវភៅ​កត់​លេខឆ្នោត​ចំនួន​០១​ក្បាល​,​ម៉ា​ស៉ី​ន​គិត​លេខ​(​កាស្យូ​)​ចំនួន​០២​គ្រឿង​, ទូរ​សព្ទ័​ដៃ​ចំនួន​០១​គ្រឿង​, រូបី​យ​ប​ណ្ណ័​ខ្មែរ​ (​លុយ​រៀល​)​ ចំនួន​ ៦៨៩.៥០០​រៀល ​(​ហុកសិប​ប្រាំបី​ម៉ឺន​ប្រាំបួន​ពាន់​រៀល​),​ រូបី​យ​ប​ណ្ណ័​ដុល្លា​ចំនួន​៩២​ដុល្លា ​(​កៅសិប​ពីរ​ដុល្លា​)​ និង​ម៉ូតូ​ចំនួន​០៣​គ្រឿង។​

    ជនសង្ស័យ​ទាំង​១០​នាក់​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់