adverise with khmeread Untitled 1

អ្នករស់នៅ​ទីក្រុង​មួយ​របស់​អាមេរិក​កំពុងមាន​បញ្ហា​ភ្នែក​ដោយសារ​អំពូល​ភ្លើង LED

    ​ភ្លើង​អំពូល​បំភ្លឺ​ផ្លូវ​បានក្លាយ​ជា​រឿង​ដ៏​សំខាន់ សម្រាប់​សម្រស់​ទីក្រុង​ក៏ដូចជា​បំភ្លឺ​ផ្លូវ​សម្រាប់​អ្នកធ្វើដំណើរ​។ យ៉ាងណាមិញ បច្ចេកវិជ្ជា​កាន់តែ​ទំនើប​បានធ្វើឱ្យ​អំពូល​ភ្លើង​ស៊ី​ភ្លើង​រឹតតែ​តិច​។ ដូចជា​អំពូល​ភ្លើង LED បំភ្លឺ​តាម​ដងផ្លូវ បាន​ក្លាយជា​របស់​សំខាន់​សម្រាប់​ទីក្រុង​ទំនើប​នៅ​ប្រទេស​ជឿនលឿន​។​

​    ​ដោយឡែក​វា​មានគុណ​វិបត្តិ​សម្រាប់​មនុស្ស​ទៅវិញ​។ សមាគម​វេជ្ជសាស្ត្រ​អាមេរិក​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​អំពូល​ភ្លើង LED នេះ​។ មនុស្ស​ដែល​រស់នៅក្នុង​ទីក្រុង Davis រដ្ឋ​កាលីហ្វ័រ​ញ៉ា​ចាប់ផ្ដើម​មាន​បញ្ហា​ដោយសារ​ពន្លឺភ្លើង​នេះ​។​

​    ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ទីក្រុង​នេះ​ចាប់ផ្ដើម​តវ៉ា​ទៅ​សាលាក្រុង​រឿង​ដែលថា​ពន្លឺភ្លើង​នេះ​ធ្វើឱ្យ​ឈឺភ្នែក​របស់​ពួកគេ​និង​ចាំង​ភ្នែក​ពេក​ពិបាក​ធ្វើដំណើរ​។ ហេតុនេះហើយ​ទើប​គណៈ​អភិបាលក្រុង​បាន​ផ្អាក​គម្រោង​បំពាក់​អំពូល​នេះ​ទាំង​ពាក់កណ្តាល​ទី​។ 

​    ​ភ្នែក​អាច​នឹងរង​ការខូចខាត​ដោយសារ​ពន្លឺភ្លើង ដែល​ស្ថិតនៅ​កម្រិត​មួយ​នៃ​សីតុណ្ហភាព​ពណ៌ (CT) របស់​វា​។ យោងតាម​សមាគម​វេជ្ជសាស្ត្រ​អាមេរិក ពន្លឺភ្លើង​មិនត្រូវ​លើសពី ៣០០០ Kelvin នៃ CT ទេ​។ ពន្លឺភ្លើង​ទាន​មាន CT របស់​វា ១៨០០ Kelvin ចំណែកឯ​អំពូល​ពងមាន់​មាន ២៤០០ Kelvin ហើយ​អំពូល​ភ្លើង LED តាម​ដងផ្លូវ​មាន ៤០០០ Kelvin ឯណោះ​។ នេះហើយ​ជា​មូលហេតុ​ធ្វើឱ្យ​ភ្នែក​ខូច​ដោយ​មិនដឹង​ខ្លួន អ្នក​គួរតែមាន​វ៉ែនតា​ពាក់​ពេលយប់​ដើម្បី​ជៀស​ពី​ការ​ខូច​ភ្នែក ប្រសិនបើ​ទីក្រុង​របស់​អ្នក​បំពាក់​អំពូល​ភ្លើង LED៕

​ប្រភព​៖ diply

adverise with khmeread

មតិយោបល់