adverise with khmeread Manchester uniteds zlatan ibrahimovic in action with fenerbahces volkan demirel and martin skrtel

អតីត​កីឡាករ​ហង្ស​ក្រហម Martin Skrtel ចំអក​ឱ្យ​បិសាច​ក្រហម ក្រោយ​ជួយ Fenerbahce ឈ្នះ Man Utd ក្នុង Europa League

    ​Martin Skrtel បាន​បង្ហោះ​សារ​អបអរ​បង្កប់​ទៅដោយ​អត្ថន័យ​ចំអក​ដ៏​ជ្រាលជ្រៅ​មួយ​ទៅលើ​បិសាច​ក្រហម Manchester United បន្ទាប់ពី​ជួយ​ឱ្យ Fenerbahce ទទួលបាន​ជ័យជម្នះ​ក្នុង​ដំណើរ​ប្រជែង Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​អតីត​ខ្សែការពារ​របស់​ហង្ស​ក្រហម Liverpool រូបនេះ ត្រូវបាន​ដាក់ឱ្យ​លេង​ក្នុង​រយៈពេល ៩០​នាទី​ពេញ ខណៈដែល​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​របស់​បិសាច​ក្រហម​ក្រោម​ការដឹកនាំ​របស់ Jose Mourinho នៅតែ​បាន​បន្ត​។​

​    ​Moussa Sow និង Jermain Lens អាច​សម្រេច​គ្រាប់​បាល់​នាំមុខ​ពីរ​សូន្យ​មុន​សម្រាប់ Fenerbahce មុន​ពេលដែល​គ្រាប់​បាល់​តាម​បាន​មួយ​គ្រាប់​មកវិញ​របស់ Wayne Rooney នៅឯ​ជិត​បញ្ចប់​ការប្រកួត​បានកើត​ឡើង​ដើម្បី​ជាការ​លួង​ចិត្ត ខណៈដែល​កំណត់ត្រា​ដ៏​គួរឱ្យ​សង្វេគ​នៅលើ​វិថី​ប្រជែង​ពាន​អឺរ៉ុប​របស់​បិសាច​ក្រហម​បាន​ពង្រីក​បន្ថែម ជាមួយនឹង​ការប្រកួត​ចំនួន​ប្រាំ​ពីរលើក​ដោយ​មិន​ស្គាល់​រសជាតិ​ឈ្នះ​សូម្បី​តែមួយ​ប្រកួត​។​

​    ​Skrtel បានបង្ហាញ​ភក្តីភាព​របស់ខ្លួន​ក្រោយ​បញ្ចប់​ការប្រកួត​ថា បេះដូង​របស់គាត់​គឺ​នៅតែ​ដិតដាម​យ៉ាងខ្លាំង​ជាមួយ​ហង្ស​ក្រហម Liverpool ក្រោយ​ការ​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់គាត់​នៅលើ​បណ្តាញ​សង្គម Instagram ក្រោយ​បញ្ចប់​ការប្រកួត​។​

​    ​គាត់​បាន​សរសេរ​នៅលើ​រូបថត​មួយ​សន្លឹក​នោះ​ថា "​អស្ចារ្យ យើង​ធ្វើ​វា​បាន​ហើយ​! រាត្រី​ដ៏​ល្អឥតខ្ចោះ​! អរគុណ​សម្រាប់​ការគាំទ្រ បរិយាកាស​គឺ​ពិតជា​ត្រចះត្រចង់​បំផុត​! Ps៖ ជ័យជម្នះ​ទៅលើ MU តែងតែមាន​អារម្មណ៍​ល្អប្រសើរ YNWA"​។​

​    ​Skrtel បាន​ចាក​ចេញពី Liverpool ក្នុង​ទីផ្សារ​រដូវក្តៅ​រដូវ​កាល​នេះ បន្ទាប់ពី​ចំណាយពេល​ប្រាំបី​រដូវ​កាល​នៅឯ​ទឹកដី Anfield កន្លែង​ដែល​គាត់​បាន​ក្លាយទៅជា​ប្រិយមិត្ត​ដ៏​ស្មោះស្ម័គ្រ​បំផុត​មួយរូប​។​

​    ​គាត់​បានបង្ហាញ​ខ្លួន​ឱ្យ​ក្លឹប​ចំនួន​៣១៩​លើក ដែល​អាច​រក​គ្រាប់​បាល់​បាន​ចំនួន ១៨​គ្រាប់​ផងដែរ​៕

adverise with khmeread

មតិយោបល់