adverise with khmeread Untitled 1

ម្នាក់​លួច​ម៉ូតូ​, ​ម្នាក់​លួច​ទូរស័ព្ទ​ជាប់​ខ្នោះ​ទាំង​​ ២​ ​នាក់

    សៀមរាប ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​តុលាការ​ថ្ងៃនេះ បន្ទាប់ពី​ប៉ូលិស​ក្រុង​សៀមរាប​ឃាត់ខ្លួន​នៅ​ថ្ងៃ​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្នុង​២​ករណី​ផ្សេងគ្នា​ក្នុង​ ករណី​លួច​ម៉ូតូ​និង​ទូរស័ព្ទ​។​

    លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េត ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ បានឱ្យដឹងថា ករណី​ទី​១​នៅវេលា​ម៉ោង ០២​រំលងអធ្រាត្រ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦ មាន​ជនសង្ស័យ​ឈ្មោះ បាន វី ហៅ​អា​រាជ្យ ភេទ​ប្រុស​ អាយុ២៨​ឆ្នាំ បានធ្វើ​សកម្មភាព លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ អ៊ុង ចែម ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មុខរបរ​យោធា ចូលនិវត្តន៍ ដែល​ម៉ូតូ​មាន​ម៉ាក​ហ្វី​ណូ ពណ៌សលាយ​ត្រួយ​ចេក​។​

    ក្រោយពេល​លួចបាន​ហើយ​ជនសង្ស័យ​យកទៅ​ជិះ​រហូតដល់​ថ្ងៃទី​០៣ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦ វេលា​ម៉ោង០៩ ​និង​៣០​នាទី ម្ចាស់​ម៉ូតូ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​នៅ​ម្តុំ​រង្វង់​មូល ភូមិ​ព្រៃ​គុយ​ក៏បាន​ឃាត់ខ្លួន ប្រគល់ជូន​សម​ត្ត​កិច្ច​តែម្តង។ ​ករណីនេះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ​និង​ដកហូត​បាន​វត្ថុតាង​ជាក់ស្តែង​។​

    លោក​បន្តថា ករណី​ទី​២ នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៦​ល្ងាច​មាន​ជនសង្ស័យ​ឈ្មោះ យន់ ចាន់​រ៉ា ភេទ​ប្រុស អាយុ១៧​ឆ្នាំ បានធ្វើ​សកម្មភាព​លួច​យក​ទូ​ស័ព្ទ​ម៉ាក​ iPhon6 ពណ៌​មាស​របស់​ជនរងគ្រោះ​ឈ្មោះ ភឿន សុ​ពេជ្រ ភេទ​ស្រី អាយុ៣៦​ឆ្នាំ មូលហេតុ​ជនរងគ្រោះ​ទុក​ទូរស័ព្ទ​នៅលើ​រទេះ​លក់​ទឹកក្រឡុក​នៅ​ផាប់​ស្ទី​ត​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ។​

    ក្រោយ​លួច បាន​ហើយ ជនសង្ស័យ​បានគេច​ខ្លួន​។ ​លុះ​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ០៨​ព្រឹក ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​កំពុង​យាម​នៅក្នុង​ពេទ្យ​ខេត្ត​ជា​សន្តិសុខ​ឯកជន​ក្រុម​ហ៊ុន ​PSA ហើយ​យើង​បាន​ឃាត់​សួរនាំ​តែម្តង ព្រោះ​យោងតាម​កាមេរ៉ា​សុ​វត្តិភាព​ដែល​ថតរូប​ជនសង្ស័យ​បាន​ពេលធ្វើ​សកម្មភាព​លួច។ ​ហើយ​ករណីនេះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ទូរស័ព្ទ​ជា​ភស្តុតាង​ដកហូត​មិនទាន់បាន​ដោយសារ​ជនសង្ស័យ​យកទៅលក់​បាត់។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច​រៀប​ចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ចែង​តាម​និតិ​វិធី​នៅថ្ងៃនេះ៕

adverise with khmeread

មតិយោបល់