លោកអ្នកដែលមានសក់រឹងដូចឫស្សី មានស្ព្រាយបាញ់សក់នេះមួយលោកអ្នកនឹងលែងបារម្ភរឿងនេះទៀតហើយ។ ស្ព្រាយបាញ់សក់នេះមិនត្រឹមតែធ្វើឱ្យសក់រឹងទៅស្លូតនោះទេ វាជំរុញឱ្យសក់ឆាប់ដុះបានច្រើន ជាពិសេសការពារសក់របស់អ្នកពីការខូចខាត និងបែកចុងទៀតផង។
* គ្រឿងផ្សំ៖
- ទឹក ២០០ មិល្លីលីត្រ
- ទឹកក្រូចឆ្មា ៨ ស្លាបព្រាបាយ
- អាល់កុលកម្រិត ៥២ ភាគរយ ២ ស្លាបព្រាបាយ
- ប្រេង Rosemary ២-៣ ដំណក់ (ប្រេងនេះមានលក់តាមផ្សារទំនើបស្រុកខ្មែរ)
* របៀបផ្សំ៖
ដាក់ទឹកក្រូចឆ្មាចូលក្នុងដបមុនគេ បន្ទាប់មកលាយគ្រឿងផ្សំផ្សេងទៀតចូលលាយឱ្យសព្វ។ ប្រេង Rosemary ថែមចុងក្រោយគេ បន្ទាប់មកយកទៅទុកក្នុងទូទឹកកករយៈពេល ២៤ ម៉ោងទើបអាចប្រើប្រាស់បាន។ បាញ់វាលើសក់ជាប្រចាំ រយៈពេល ២ ទៅ ៣ ខែ លោកអ្នកនឹងឃើញលទ្ធផលជាទីគាប់ចិត្ត៕
