adverise with khmeread Unnamed %282%29

យក​ពូថៅ​វាយ​ម្តាយមីង​របួសធ្ងន់, ​ដោយ​ខឹង​ជេរ​ម្តាយ​ខ្លួន

    ក្រចេះ ៖ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃនេះ បន្ទាប់ពី​ចាប់ខ្លួន​ពីបទ​ហិង្សា​ដោយ​ចេតនា ដោយ​ជននេះ​ប្រដាប់​ដោយ​ពូថៅ​បាន​វាយ​មក​លើ​ស្ត្រី​ជា​ម្តាយមីង បណ្តាលឱ្យ​រងរបួស​យ៉ាងដំណំ ក៏​ព្រោះតែ​រូបគាត់​ខឹង​នឹង​ស្ត្រី​រងគ្រោះ​ជេរប្រមាថ​មកលើ​ម្តាយ​ខ្លួន​ជាច្រើនលើក​ច្រើនសារ​។​

    លោក​វរសេនីយ៍ទោ ចាន់ សុ​គីម អធិការ​ប៉ូលិស​ស្រុក​ស្នួល​បានឱ្យដឹងថា ជនល្មើស​ត្រូវបាន​កម្លាំង​លោក​ចាប់​ខ្លូន​បាន​នៅ​ និង​កន្លែងកើតហេតុ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល កាលពី​ថ្ងៃទី​៣ វិច្ឆិកា បន្ទាប់ពី​បង្កហេតុ​ភ្លាមៗ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​៥ ​វិច្ឆិកា​នេះ៕​

adverise with khmeread

មតិយោបល់