adverise with khmeread Wreath rejection6

បើ​គាត់​មានចំណេះដឹង​ទូទៅ​ខាង​ផ្កា​តែ​បន្តិច ជោគជ័យ​បាត់​! បុរស​នេះ​លុតជង្គង់​សារភាព​ស្នេហ៍​ជាមួយ​បាច់ផ្កា​សែន​ផ្នូរ ត្រូវ​មិត្តស្រី​ដើរចេញ​ទាំង​ក្តៅក្រហាយ​

    ​យោងតាម​វេ​ប​សាយ​សៀង​ហៃ​អ៊ី​ស​កាលពី​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ បុរស​វ័យក្មេង​ពោរពេញ​ដោយ​ក្ដីសង្ឃឹម​ម្នាក់​បាន​លុតជង្គង់​សុំ​មិត្តស្រី​របស់គាត់​រៀបការ​ជាមួយ​បាច់ផ្កា​ដ៏​ស្រស់ស្អាត ក្នុង​បំណង​ធ្វើឱ្យ​នាង​ចាប់អារម្មណ៍ ប៉ុន្តែ​មិនបាន​ដឹងថា​វា​ជា​ផ្កា​សែន​ផ្នូរ​ទេ​។ 

​    ​ដូច្នេះហើយ​គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ ដែល​គាត់​ត្រូវ​មិត្តស្រី​បដិសេធ​ដូច្នេះ ព្រោះ​គ្មាន​នរណា​ភ្លើ​ដល់​ថ្នាក់​ទទួលយក​បាច់ផ្កា​សែន​ផ្នូរ​មក​ធ្វើជា​ផ្កា​ស្នេហ៍​បានឡើយ​។​

​    ​អ្វីដែល​រឹតតែ​ខ្មាស់​គេ​គឺ មិត្ត​រួម​សាលា​ជាមួយគ្នា​បាន​ឈរ​ព័ទ្ធជុំវិញ​មើល​គាត់​លុតជង្គង់​សុំ​នាង​រៀបការ ប៉ុន្ដែ​ជា​អកុសល​ការសុំ​រៀបការ​របស់គាត់​បែរជា​ផ្ទុះ​ទៅជា​កំហឹង​ទៅវិញ​។​

​    ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាននាំគ្នា​រិះគន់​បុរស ដែល​សុំ​ស្ត្រី​រៀបការ​ម្នាក់នេះ​ដោយសារតែ​យក​បាច់ផ្កា​សម្រាប់​បុណ្យសព​សុំ​នាង​រៀបការ​។ ខាងក្រោម​នេះ​គឺជា​សកម្មភាព​រូបភាព​នៃ​ការសុំ​រៀបការ​របស់គាត់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់