adverise with khmeread Untitled 1

បញ្ជូន​ជន​ស​ង្ស័​យ ៤​ នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

    កំពត ៖ ប៉ូលិស​បាន​បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​នា​ថ្ងៃនេះ បន្ទាប់ពី​ប៉ូលិស​ស្រុក​អង្គរជ័យ​និង​ប៉ូលិស​ស្រុក​កំពង់ត្រាច បង្ក្រាបបាន​កាលពី​ថ្ងៃទី​៣​ និង​៤ ​វិច្ឆិកា ​កន្លង​ទៅជា​បន្ត​បន្ទាប់​ក្នុង​២​ករណី​ផ្សេងគ្នា។​

    ករណី​ទី​១-​ប៉ូលិស​ស្រុក​អង្គរជ័យ​នៅ​ម៉ោង ៣​ អធ្រាត្រ ឈានចូល​ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន ០១​នាក់ ឈ្មោះ ហូ សោភ័ណ ភេទ​ប្រុស អាយុ២៧​ឆ្នាំ និង​ដកហូត​បាន​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​សំឡាញ ស្រុក​អង្គរជ័យ​នៅ​ម៉ោង ៣​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦។​

    បច្ចុប្បន្ន​ជនសង្ស័យ​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃទី​៥ ​វិច្ឆិកា​នេះ។​

    ករណី​ទី​២- ប៉ូលិស​ស្រុក​កំពង់ត្រាច បាន​បង្ក្រាប​មុខសញ្ញា​ផ្តល់​ទីតាំង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ករណី នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣ ​នាក់ ស្រី​ចំនួន ០១​ នាក់ ដកហូត​បាន​គ្រឿងញៀន​ចំនួន ០៣​ កញ្ចប់ (០១ កញ្ចប់​ធំ និង ០២​កញ្ចប់​តូច​) និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន នៅ​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨​និង​៣០​នាទី។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១.ឈ្មោះ នេ​ត រតនៈ ភេទ​ប្រុស អាយុ២៥​ឆ្នាំ នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត, ២.ឈ្មោះ កែ សុ​ភី ភេទ​ស្រី អាយុ៤៩​ឆ្នាំ នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត និង​៣.ឈ្មោះ កេង សុ​រី ភេទ​ប្រុស អាយុ២២​ឆ្នាំ នៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត។

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ នា​ថ្ងៃនេះ៕

adverise with khmeread

មតិយោបល់