adverise with khmeread Untitled 1

អ៊ីចឹង​ទេតើ​ទើប​ពួក ISIS ឆាប់​បាក់ទ័ព​! បើ​ពួក​កុម្ម៉ង់ដូ​អ៊ីរ៉ាក់​លេង​សុទ្ធតែ​ពាក់​មុខខ្មោច​ចូល​សមរភូមិ​បែបនេះ​

    ​ពួក ISIS បាន​លុកលុយ​ប្រទេស​អ៊ីរ៉ាក់​ជាមួយ​ក្រុម​សកម្ម​យុទ្ធ​ថ្មីថ្មោង​គ្មាន​សណ្តាប់ធ្នាប់​របស់​ពួកវា​។ ប៉ុន្តែ​ឥឡូវ ក្រុម​នេះ​កំពុង​ប្រឈមមុខ​ជាមួយ​ទាហាន​ដែល​ទទួលបាន​ការហ្វឹកហាត់​យ៉ាង​ល្អ​បំផុត​នៅក្នុង​តំបន់​។​

​    ​ក្រុម​កុម្ម៉ង់ដូ Golden Division ដែលជា​កងកម្លាំង​ពិសេស​បង្វឹក​ដោយ​អាមេរិក​គឺជា​កង​កុម្ម៉ង់ដូ​ក្លាហាន​ចេញទៅ​កម្ចាត់​ពួក ISIS​។​

​    ​ដោយ​ស្លៀកពាក់​ឈុតខ្មៅ​ទាំងអស់​ជាមួយ​រថយន្ត​ដែក​ពណ៌​ខ្មៅ​ម៉ាក Humvee និង​ជាមួយ​អ្នកខ្លះ​ពាក់​ម៉ាស់​មុខខ្មោច កងវរសេនាតូច​នេះ​កំពុង​ស្ថិតនៅ​ជួរមុខ​ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​ពួក​បិសាច ISIS​។​

​    ​នៅ​សព្វថ្ងៃនេះ កង​កុម្ម៉ង់ដូ​នេះ​បាន​ដឹកនាំ​ការវាយប្រហារ​ទៅលើ​ទីក្រុង Mosul ដោយ​ពួកគេ​បាន​ដណ្តើមយក​សង្កាត់​ចំនួន ៦ ពី​ពួក​ជ្រុលនិយម​ជី​ហាដ​នេះ​មកវិញហើយ​។​

​    ​អង្គភាព​នេះ​គឺជា​កង​កុម្ម៉ង់ដូ​របស់​វរ​សេនា​តូច​ទីមួយ ដែលជា​ផ្នែក​នៃ​កងពលតូច​ប្រតិបត្តិការ​ពិសេស​ទីមួយ ដែល​បាន​ក្លាយជា​វីរបុរស​ក្នុងការ​រំដោះ​ប្រទេស​អ៊ីរ៉ាក់​។​

​    ​ឧត្ដមសេនីយ៍​អាមេរិក លោក Mick Bednarek បាន​ពណ៌នា​ក្រុម Golden Division គឺជា​ក្រុម​ឆ្កែចចក​ទឹកកក​ឈានមុខ នៅក្នុង​ការវាយប្រហារ​ទៅលើ ISIS ជាមួយ​សមាជិក​នីមួយៗ​ទទួលបាន​ការ​លុត​ដំ​ស្មើមុខ​គ្នា​ជាមួយ​យោធា​អាមេរិក​ដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់