adverise with khmeread Untitled 1

នាង Claire Leeson និយាយថា នាងធុញទ្រាន់នៅពេលគេប្រដូចនឹង Kim Kardashian

          នារីវ័យ​ក្មេងម្នាក់ដែល​ធ្លាប់ចង់បាន​មុខ​មាត់​ដូចតារាស្រី Kim Kardashian នោះ បាន​និយាយថា ភាព​ស្រដៀង​គ្នា​ជាមួយ​នឹង​តារា​ស្រីប្រចាំទូរទស្សន៍រូបនេះ​បាន​បំ​ផ្លាញ​ឆាកជីវិត​របស់នាង។

          Claire Leeson បាន​ចំណាយ​ប្រាក់​១៨.០០០​ផោន ដើម្បី​ឲ្យ​បាន​មុខ​មាត់​ដូច​តារា​ស្រី Kardashian ប៉ុន្តែនៅពេលនេះ នាងនិយាយថា នាង​ត្រូវ​គេ​សើច​ចំ​អក​ជា​បន្ត​បន្ទាប់ដោយសារតែ​មុខមាត់​របស់នាង។

          នារីវ័យ​២៧​ឆ្នាំ​រូបនេះ​ចាប់ផ្តើម​ធុញទ្រាន់​នឹង​ការ​ប្រៀបធៀប​ជាមួយនឹង Kim Kardashian ហើយ​ចង់ស្ថិតនៅឲ្យ​ឆ្ងាយ​ពី​ Kardashian ។

          Claire ចាប់ផ្តើម​ធ្វើ​សក់​ផាត់មុខ​ដូចជា​ Kim Kardashian បន្ទាប់ពី​មិត្តភក្តិ​និយាយអំពីភាពស្រដៀងគ្នា នៅពេល​កម្មវិធី​ជជែកកម្សាន្ត​ដ៏ល្បីរបស់ Kardashian ចាក់បញ្ចាំងលើកដំបូង​ក្នុងឆ្នាំ​២០០៧។

          នៅឆ្នាំ​នោះក្នុងវ័យ​១៨​ឆ្នាំ នាងបាន​កែដើមទ្រូងនិង​ក្រោយ​មក​ព្យាយាម​ស្លៀកពាក់និង​ប្រើ​ប្រដាប់ប៉ូវកំប៉េះគូទ​ ដើម្បីឲ្យ​មើលទៅកាន់តែ​ដូច Kardashian។

          Claire បាននិយាយថា “​ខ្ញុំ​ធុញទ្រាន់ចំពោះការប្រៀបធៀប​ទៅនឹង Kim Kardashian ។ ខ្ញុំ​គឺជា​មនុស្ស​ម្នាក់ដែរ”។

          នាងបាន​បន្តថា “​ខ្ញុំ​មាន​ចំណុច​ស្រដៀងនិង​ Kim ហើយ​ខ្ញុំគិតថា ខ្ញុំអាច​ទទួល​បាន​ផលប្រយោជន៍​ខ្លះ​តាមរយៈ​ការកែមុខមាត់ឲ្យ​ដូចនាង ប៉ុន្តែ​លទ្ធផល​វាមិន​ដូច្នេះទេ ហើយនៅពេល​នេះ ខ្ញុំ​ស្អប់នឹងភាពដូចគ្នា​នឹងនាង។ វាបំផ្លាញ​ឆាកជីវិត​របស់ខ្ញុំ។ ខ្ញុំបានត្រឹមតែ​ត្រូវគេចំអក​ដាក់។ គ្រប់គ្នាគិតថា វាជា​ការ​សរសើរ​ចំពោះ​ខ្ញុំ​នៅពេល​ប្រៀបធៀបនឹង Kim ប៉ុន្តែវាពិតជា​ធ្វើ​ឲ្យ​ខ្ញុំមិនសប្បាយ​ចិត្ត”។

          Claire និយាយថា “​ខ្ញុំមាន​អារម្មណ៍​ថា ខ្លួនឯងជា​មនុស្សឆ្កួត​ ហើយ​ខ្ញុំ​សោក​​ស្តាយ​ដែល​និយាយថា ខ្ញុំចង់បាន​មុខមាត់ដូចនាង”។

          នាងបន្តថា “​ខ្ញុំ​​ចាប់ផ្តើម​ទស្សនា​កម្មវិធីរបស់នាងបានពីរ​ដូវ​កាល​ បន្ទា​ប់​មក​មាន​គេនិយាយថា ខ្ញុំមាន​មុខមាត់ដូច Kim Kardashian ។ ខ្ញុំ​ចូល​ចិត្ត​របៀប​ផាត់​មុខ​និង​សម្លៀកបំពាក់ដែលនាងស្លៀក​ពាក់ ដូច្នេះ​ខ្ញុំ​ចាត់ទុកវាជា​ការ​សរសើរ”៕

adverise with khmeread

មតិយោបល់