adverise with khmeread 4

កូរូឡាបុករនាំងដែកចែកទ្រូងផ្លូវបាក់៥ផ្ទាំងក្រឡាប់ផ្ងារកង់មុខព្រលានយន្តហោះ

    ភ្នំពេញ ៖ រថយន្ត​ម៉ា​កកូ​រូ​ឡា​បាន​បើក​ក្នុង​ល្បឿន​បាន​ជ្រុល​ចង្កូត​ទៅបុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ បណ្តាល​បាក់​អស់​៥​ផ្ទាំង រីឯ​រថយន្ត​វិញ​ក្រឡាន់​ផ្ងារជើង​ច្រ​ង៉ាង នៅមុនព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​វេលា​ម៉ោង ៩ និង ៥០​នាទី​យប់​ថ្ងៃទី ១៤ មករា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ភូមិ​ក្បាលដំរី សង្កាត់​កកាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

     ប្រ​ភ​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​កូ​រូ​ឡា ពណ៌​ស្ករ​១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​2H-4306 បើកបរ​ដោយ​បុរស​ម្នាក់ ទិសដៅ​ពីលើ​តទៅ​លិច ។​

     ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​បាន​រ៉េ​ចង្កូត​ទៅបុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៥​ផ្ទាំង ហើយ​បាក់​រ៉ូ​ទិល​កង់​មុខ​ខាងឆ្វេង បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារកង់​ទ្រ​មេឃ​តែម្តង​។ តែ​សំណាងល្អ​អ្នកបើកបរ​និង​អ្នកធ្វើដំណើរ​នៅក្បែរនោះ​មិនមាន​នរណា​រងរ​គ្រោះថ្នាក់​អ្វី​ឡើយ ។ បន្ទាប់មក​អ្នកបើកបរ​រថយន្ត​បាន​រត់​ចេញពីកន្លែងកើតហេតុ​ដោយទុក​រថយន្ត​ចោល​។​

    ក្រោយពេល​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​មក​ស្ទួ​ច​យក​រថយន្ត​បង្ក​យកទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​ជូនសម្បត្តិ​រដ្ឋ​៕​

adverise with khmeread

មតិយោបល់