កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល រវាងម៉ូតូ បុកនិងម៉ូតូ នៅមុខសួនកម្សាន្តនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៧យប់ បណ្តាឱ្យរបួស២នាក់។
ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយម៉ូតូវីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឃុត វឌ្ឍនៈ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បានធ្វើដំណើ ពីលិចទៅកើត។
លុះដល់ចំណុចខាងលើបានបត់ចូលសួនកម្សាន្ត ហើយក៏បានបុកម៉ូតូបញ្ច្រាស់ទិសគ្នា ម៉ាកវេវអេស អូសរ៉ឺម៉កដឹកធ្យូង គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ សុង សារុំ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឈើនាង ឃុំជ្រោយស្វាយ ក្នុងដំណើរបញ្ច្រាស់ទិសគ្នា។
គ្រោះថ្នាក់នេះបណ្តាលឱ្យរងរបួសទាំង ២ នាក់ ក្នុងនោះធ្ងន់ម្នាក់ និងស្រាលម្នាក់ អ្នករងរបួសត្រូវបាន បញ្ជូនទៅកាន់មន្ទីពេទ្យ។ រីឯម៉ូតូទាំងពីរគ្រឿង យកមករក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីធ្វើការដោះស្រាយពេលក្រោយ៕
